Img 1426
Swift cc time

ត្រាំថា នឹងបើកការវាយប្រហារលើអ៊ីរ៉ង់ ក្រោយកិច្ចព្រមព្រៀងបណ្តោះអាសន្នជាមួយអ៊ីរ៉ងត្រូវបានបញ្ចប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អង់ការ៉ា៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីល្ងាចថ្ងៃ ពុធ ថាកិច្ចព្រមព្រៀងបណ្ដោះអាសន្ន ដើម្បីបញ្ចប់សង្រ្គាមជាមួយអ៊ីរ៉ង់ ត្រូវបានបញ្ចប់ លោកថាសហរដ្ឋអាម៉េរិកទំនងជានឹងបើកការវាយប្រហារថ្មីម្តងទៀតលើអ៊ីរ៉ង់។ ការបញ្ជាក់របស់លោកត្រាំធ្វើឡើងក្នុងកិច្ចប្រជុំណាទូក្នុងប្រទេសតួកគីប៉ុន្មានម៉ោងក្រោយពីទីបញ្ជាការយោធាកណ្តាលអាម៉េរិកបានបើកការវាយប្រហារប្រហារគោលដៅជាង ៨០ រួមទាំងទូកតូចៗរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ជាង ៦០ គ្រឿងនៅក្នុងច្រកសមុទ្រ ឆ្លើយតបទៅទៅអ៊ីរ៉ង់ដែលបានវាយប្រហារនាវាបីគ្រឿងនៅច្រកសមុទ្រហ័រមូស។

បើតាមលោក ដូណាល់ត្រាំ ប្រសិនបើអាម៉េរិកធ្វើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ លោកមិនប្រាកដថាកិច្ចព្រមព្រៀងនឹងនៅជាប់រហូតនោះទេ លោកថាអ៊ីរ៉ង់មិនមានកិត្តិយសឡើយ។ លោកបន្ថែមទៀតថាអាម៉េរិកនឹងមិនត្រឡប់ទៅធ្វើសង្រ្គាមពេញលេញទៀតនោះទេ។

គួររម្លឹកថាអ៊ីរ៉ង់បានបើកការវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកកាលពីថ្ងៃពុធ ដោយសំឡេងស៊ីរ៉ែនបានបន្លឺឡើងយ៉ាងហោចណាស់ពីរដងនៅក្នុងប្រទេសបារ៉ែន ដែលជាទីតាំងនៃទីស្នាក់ការកណ្តាលកងនាវាទី 5 របស់កងទ័ពជើងទឹកអាម៉េរិក។ភ្លាមៗមិនមានរបាយការណ៍អំពីការខូចខាតភ្លាមៗនៅក្នុងប្រទេសអារ៉ាប់ឈូងសមុទ្រទាំងបីនោះទេ។ យោធាគុយវ៉ែតអះអាងថាបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក និងមីស៊ីលដែលចូលមកជាច្រើនគ្រឿង៕

Khcct banner

អត្ថបទទាក់ទង