អាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ត្រាំ នៅល្ងាចថ្ងៃពុធនេះបានបញ្ជាឱ្យកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជនាៗទាំងស្រុងជាមួយនឹងប្រទេសអេស្ប៉ាញ លោករិះគន់ថាប្រទេសអេស្ប៉ាញ មិនបានរួមចំណែកគ្រប់គ្រាន់ដល់អង្គការ NATO ឡើយរាប់ចាប់តាំងពីការវិភាគទានថ្លៃការពារជាតិចំពោះអង្កការណាតូជាដើម។ នេះបើយោងតាមការបញ្ជាក់របស់លោកត្រាំក្នុងកិច្ចប្រជុំអង្កការណាតូដែលកំពុងតែធ្វើឡើងក្នុងប្រទេសតួកគី។
លោកត្រាំបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងអង់ការ៉ានៃប្រទេសតួកគីជាមួយអគ្គលេខាធិការអង្គការ NATO លោក Mark Rutte ថា អេស្ប៉ាញគឺជាដៃគូដ៏អាក្រក់មួយនៅក្នុងអង្គការ ណាតូ លោកថាអេស្ប៉ាញមិនបង់ប្រាក់វិភាគទានលើការការពារជាតិណាតូឡើយ។លោកថាលោកមិនចង់មានជាប់ពាក់ព័ន្ធអ្វីជាមួយប្រទេសអេស្ប៉ាញទេ។ លោកបញ្ជាកាត់ផ្តាច់ពាណិជ្ជកម្មទាំងអស់ជាមួយប្រទេសអេស្ប៉ាញ រួមទាំងដំណើរទស្សនកិច្ចនាៗ។
គួរកត់សម្គាល់ថាប្រទេសអេស្ប៉ាញជាសមាជិកតែមួយគត់នៃសម្ព័ន្ធមិត្តយោធាណាតូដែលបដិសេធមិនបង់វិភាគទាន ៥% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួនលើការការពារជាតិនៅឆ្នាំ ២០៣៥ លើអង្កការណាតូ។ យោងតាមទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកហូម ប្រទេសអេស្ប៉ាញបានចំណាយ ២.១% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួនលើការការពារជាតិនៅឆ្នាំ ២០២៥ កើនឡើងពី ១.៤% ក្នុងឆ្នាំ ២០២១ ប៉ុន្តែនៅតែយឺតយ៉ាវជាងប្រទេសភាគច្រើននៅអឺរ៉ុប៕