Img 1426
Swift cc time

បំផ្ទុះគ្រាប់បែកនៅ«ស៊ីរី»បណ្តាលឱ្យមនុស្ស ១៨ នាក់រងរបួស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ស៊ីរី៖ រដ្ឋាភិបាលស៊ីរីបានប្រកាសថាមានមនុស្សប្រមាណ ១៨ នាក់បានរងរបួសដោយការផ្ទុះគ្រាប់បែកពីរគ្រាប់នៅកណ្តាលទីក្រុងដាម៉ាសក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង កាលពីម្សិលមិញនេះ។ ការផ្ទុះទាំងនេះបានកើតឡើងនៅជិតសណ្ឋាគារ Four Seasons ជាកន្លែងដែលលោកម៉ាក្រុងបានចំណាយពេលមួយយប់ និងបានជួបជាមួយក្រុមសង្គមស៊ីវិលនៅព្រឹកថ្ងៃអង្គារ។

បើតាមក្រសួងមហាផ្ទៃស៊ីរី កងកម្លាំងសន្តិសុខបានរកឃើញឧបករណ៍ផ្ទុះពីរនៅក្នុងរថយន្តចតមួយ និងធុងសំរាមមួយ ដោយឧបករណ៍ផ្ទុះត្រូវបានបង្កប់ប៉ុន្មាននាទីមុនពេលការផ្ទុះនៅខាងក្រៅបរិវេណសន្តិសុខដែលត្រូវបានកំណត់សម្រាប់កន្លែងស្នាក់នៅរបស់លោក ម៉ាក្រុង។ ក្រសួងបន្ថែមទៀតថាក្នុងការបំផ្ទុះនេះមានមន្ត្រីប៉ូលីសបួននាក់ស្ថិតក្នុងចំណោមអ្នករងរបួស ដោយគិតត្រឹមថ្ងៃពុធនេះគ្មានក្រុមណាមួយអះអាងពីការទទួលខុសត្រូវចំពោះការវាយប្រហារនោះទេ អ្នកនាំពាក្យក្រសួងមហាផ្ទៃស៊ីរីអះអាងថាតម្រុយដំបូងនៃក្រុមពាក់ព័ន្ធព័ន្ធកំពុតតែស្ថិតក្នុងការស៊ើបអង្កេត។

មន្ត្រីបារាំងបញ្ជាក់ថាលោកម៉ាក្រុងមានសុវត្ថិភាព ហើយមិនបានឮសំឡេងផ្ទុះនោះទេ ហើយមិនយូរប៉ុន្មាន លោកបានជួបពិភាក្សាជាមួយ ប្រធានាធិបតីស៊ីរី គឺលោកអាម៉េដអាល់សារ៉ាអានៅវិមានប្រធានាធិបតី៕

ប្រធានាធិបតីបារាំង (ឆ្វេង)


Khcct banner

អត្ថបទទាក់ទង