ចិន៖ ធនាគារពិភពលោក បានព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងកើន ៤ ភាគរយនៅឆ្នាំ ២០២១ ដោយសារ ការចាក់វ៉ាក់សាំងការពារកូវីដ ១៩ នឹងចែកចាយយ៉ាងទូលំទូលាយពេញមួយឆ្នាំ។ យោងតាមរបាយការណ៍នេះ ទោះបីជាសេដ្ឋកិច្ចពិភពលោកកំពុងរីកចម្រើនម្តងទៀត បន្ទាប់ពីការធ្លាក់ចុះ ៤,៣ ភាគរយក្នុងឆ្នាំ ២០២០ ដោយសារកូវីដ១៩ បានបង្កឱ្យមានចំនួនអ្នកស្លាប់ និងអ្នកជំងឺយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យមនុស្សរាប់លាននាក់ធ្លាក់ចូលក្នុងភាពក្រីក្រ ហើយអាចបង្អាក់សកម្មភាពសេដ្ឋកិច្ចនិងប្រាក់ចំណូលក្នុងរយៈពេលយូរ។