Img 1426
Swift cc time

ចិនកាត់ទោសប្រហារជីវិតមន្ត្រីម្នាក់ ពីបទទទួលសំណូក ៣២៥ លានដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
លោក Yang Youlin

ចិន៖ តុលាការក្រុងឆាងចូវនៅភាគខាងកើតប្រទេសចិនបានកាត់ទោសប្រហារជីវិតអតីតមន្ត្រីក្រុងម្នាក់ពីបទទទួលសំណូកជាង ២,២ ពាន់លានយ័ន (៣២៥ លានដុល្លារ) ក្នុងរយៈពេល ៣០ ឆ្នាំនៃការងាររបស់លោក។ តុលាការបានចោទប្រកាន់លោក Yang Youlin ដែលបានបម្រើការក្នុងមុខតំណែងផ្សេងៗនៅក្នុងទីក្រុងណានជីងពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០២៣ ពីបទកិបកេងប្រាក់ រំលោភអំណាច និងការលាងលុយកខ្វក់ តុលាការរកឃើញថាប្រាក់ចំណូលដែលលោកទទួលបានដោយខុសច្បាប់មានចំនួនខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានបញ្ជាក់ថាលោក Yang Youlin វ័យ ៦៩ ឆ្នាំរូបនេះបានកេងប្រវ័ញ្ចតួនាទីរបស់លោកដើម្បីជួយអ្នកដទៃធានាកិច្ចសន្យាវិស្វកម្ម ការផ្ទេរដីធ្លី និងហិរញ្ញប្បទាន ជាថ្នូរនឹងប្រាក់ និងវត្ថុមានតម្លៃនៃការរត់ឯកសារពីលោក។ លោកបានប្រព្រឹត្តបទល្មើសដែលមានលក្ខណៈធ្ងន់ធ្ងរខ្លាំងនិង បង្កការខាតបង់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់រដ្ឋ និងប្រជាជន។

គួរកត់សម្គាល់ថាចាប់តាំងពីឡើងកាន់អំណាចមក លោកប្រធានាធិបតី ស៊ីជិនពីង បានចាប់ផ្តើមយុទ្ធនាការប្រឆាំងអំពើពុករលួយជាច្រើនក្នុងនោះរួមមានអតីតប្រធានហិរញ្ញវត្ថុ លោក Lai Xiaomin ត្រូវបានប្រហារជីវិតនៅឆ្នាំ ២០២១ ពីបទទទួលសំណូកចំនួន ១.៨ ពាន់លានយ័នក្នុងរយៈពេល ១០ ឆ្នាំនៃការងាររបស់លោក។ លោក Li Jianping អតីតមន្ត្រីម៉ុងហ្គោលី ត្រូវបានប្រហារជីវិតនៅឆ្នាំ ២០២៤ ពីបទកិបកេង និងទទួលសំណូកសរុបជាង ៣ ពាន់លានយ័ន។

ក្នុងករណីជាច្រើនទៀត តុលាការបានចេញទោសជាប់ពន្ធនាគារ ឬព្យួរទោសប្រហារជីវិត ដែលត្រូវបានប្តូរទៅជាការជាប់ពន្ធនាគារអស់មួយជីវិត ករណីខ្លះទៀតតុលាការក៏បានកាត់បន្ថយទោសប្រសិនបើជនល្មើសរាយការណ៍អំពីជនល្មើសផ្សេងទៀតដែលពាក់ព័ន្ធជាមួយគ្នា៕

Khcct banner

អត្ថបទទាក់ទង