Img 1426
Swift cc time

គ្រាប់បែកផ្ទុះនៅជិតសណ្ឋាគារ«ប្រធានាធិបតីបារាំង»ស្នាក់នៅក្នុងប្រទេសស៊ីរី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ដាម៉ាស៖ គ្រាប់បែកមួយគ្រាប់បានផ្ទុះនៅជិតសណ្ឋាគារដែលលោកប្រធានាធិបតីបារាំង អេម៉ាញូអែល ម៉ាក្រុង កំពុងស្នាក់នៅក្នុងប្រទេសស៊ីរីនៅរសៀលថ្ងៃអង្គារនេះ វិមាន Elysee បញ្ជាក់ថាលោកប្រធានាធិបតីមិនបានឮសំឡេងផ្ទុះនោះទេ ក្រោយមកប៉ុន្មានម៉ោងលោកបានបន្តដំណើរទៅជួបជាមួយប្រធានាធិបតីស៊ីរី Ahmed al-Sharaa តាមការគ្រោងទុក។ ភ្លាមៗក្រោយពីការផ្ទុះសន្តិសុខនៃតំបន់ផ្ទុះត្រូវបានរឹតបន្តឹងកាន់តែខ្លាំងឡើង។

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថាសំឡេងផ្ទុះជាខ្លាំងបានលឺឡើងនៅតំបន់កើតហេតុ ហើយផ្សែងខ្មៅហុយឡើងពាសពេញអាកាស ផ្លូវថ្នល់ត្រូវបានបិទ ហើយវិធានការសន្តិសុខត្រូវបានអនុវត្តភ្លាមៗ។

វិមាន Elysee បញ្ជាក់ថាការផ្ទុះទាំងនេះមិនត្រូវបានលឺសំឡេងទៅដល់ក្បួនរថយន្តប្រធានាធិបតីហើយក្រុមសារព័ត៌មានអមដំណើរលោក ម៉ាក្រុង ក៏មិនបានឮសំឡេងផ្ទុះ ឬមានភាពចលាចលណាមួយក្នុងអំឡុងពេលព្រឹត្តិការណ៍ផ្ទុះនេះដែរ។ទូរទស្សន៍រដ្ឋក្រោយមកបានរាយការណ៍ថា លោក Macron និងលោក Sharaa បានជួបគ្នានៅវិមានប្រធានាធិបតីស៊ីរី។

លោកម៉ាក្រុង (ឆ្វង) ប្រធានាធិបតីស៊ីរីថ្មី (ស្តាំ)

គួររម្លឹកថាដំណើរទស្សនកិច្ចរបស់លោក ម៉ាក្រុង ទៅកាន់ប្រទេសស៊ីរីបានបង្ហាញពីការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយរបស់ប្រទេសស៊ីរី ក្រោមការដឹកនាំរបស់លោក Sharaa ដែលជាអតីតមេបញ្ជាការអាល់កៃដា ដែលបានបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយមហាអំណាចលោកខាងលិច និងមជ្ឈិមបូព៌ា ដែលបានជំនួសតំណែងអ្នកដឹកនាំចាស់គឺលោក Bashar al-Assad ដែលបច្ចុប្បន្នភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ី៕

Khcct banner

អត្ថបទទាក់ទង