Img 1426
Swift cc time

អ្នកជំនាញ យល់ថា អនុទីន អាចប្រើលេសថ្មី ដើម្បីស្ដារប្រជាប្រិយភាព និងឱ្យកម្ពុជាប្រុងប្រយ័ត្ន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ភ្នំពេញ៖ អ្នកវិភាគគោលនយោបាយ និងតាមដានព្រឹត្តការណ៍អន្តរជាតិ លោកបណ្ឌិត ស៊ឺន សំ យល់ឃើញថា នាយករដ្ឋមន្រ្តីថៃ លោក អនុទីន ចាន់វីរៈគុល នៅតែប្រើប្រាស់កម្ពុជាជាលេសក្នុងការច្បាមយកប្រជាប្រិយភាព ទោះក្នុងវិធីណាក៏ដោយ។

អ្នកជំនាញបានពន្យល់ថា រឿងនេះមិនមែនជារឿងថ្មីឡើយ ព្រោះអនុទីនធ្លាប់បានធ្វើនិងជោគជ័យច្រើនដងមកហើយ កាលពីមុនការបោះឆ្នោតជាតិថៃ។លោកថា អនុទីនតែងបង្ហាញសកម្មភាពជាវីរៈបុរសដោះស្រាយវិបត្តិជួយពលរដ្ឋថៃ ដោយប្រើឈ្មោះកម្ពុជាភ្ជាប់ជាមួយ។

អ្នកជំនាញព្រមានថា ទោះស្ថានការណ៍ហាក់ស្ងប់ស្ងាត់ ប៉ុន្តែមិនប្រាកដថា អ្នកនយោបាយថៃបោះបង់មហិច្ចតាកេងចំណេញនយោបាយពីកម្ពុជាឡើយ បើតាមបទពិសោធន៍កន្លងមកដែលថៃធ្លាប់បានប្រើ។

ជាចុងក្រោយ អ្នកជំនាញ អំពាវនាវឱ្យពលរដ្ឋកម្ពុជាត្រៀមផ្លូវចិត្ត-កាយ និងតាមដានវិភាគស្ថានការណ៍នយោបាយថៃ ដើម្បីជាអាវុធសំខាន់ខណៈនយោបាយថៃនៅតែស្ថិតក្នុងភាពមិនច្បាស់លាស់៕

Khcct banner

អត្ថបទទាក់ទង