Swift cc time

ក្រសួងអប់រំ និងអង្គការ World Vision រួមគ្នាលើកកម្ពស់សមត្ថភាពរដ្ឋបាលក្រុង ស្រុក ដើម្បីពង្រឹងគុណភាពអប់រំ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
 

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការ World Vision នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង លើកកម្ពស់សមត្ថភាពរដ្ឋបាលក្រុង ស្រុកដើម្បីអនុវត្តមុខងារវិស័យអប់រំ យុវជន និងកីឡា។ នៅក្នុងខេត្តគោលដៅចំនួន ០៧ រួមមាន៖ ខេត្តសៀមរាប បន្ទាយមានជ័យ កំពង់ស្ពឺ  បាត់ដំបង ព្រះវិហារ កំពង់ធំ និងខេត្តក្រចេះ។

គម្រោងនេះ ចាប់ផ្តើមចាប់ពីខែកក្កដា ២០២៦ ដល់កញ្ញា ឆ្នាំ២០២ មានគោលដៅគាំទ្រក្រសួងអប់រំ យុវជន និងកីឡាដើម្បីអភិវឌ្ឍសមត្ថភាពដល់រដ្ឋបាលក្រុង ស្រុកគោលដៅ នៅខេត្តទាំង ០៧ លើការគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារអប់រំ យុវជន និងកីឡាដែលបានផ្ទេរឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាពិសេសពង្រឹងការអនុវត្តខ្សែគណនេយ្យភាពរវាងរដ្ឋបាលក្រុង ស្រុកជាមួយស្ថាប័នអប់រំតាមរយៈការបន្ស៊ីគ្នា រវាងអង្គភាព ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តមុខងារ សំដៅដល់ការគាំទ្រគ្រឹះស្ថានសិក្សាសាធារណះដើម្បីធានាគុណភាពនៃការអប់រំដល់សិស្សានុសិស្ស។  

ចាប់តាំងពីឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ទេរមុខងារវិស័យអប់រំ         យុវជន និងកីឡាទៅឱ្យរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បី​ពង្រីកការ​ធ្វើ​វិមជ្ឈការមុខងារ​អប់រំ នៃអនុវិស័យចំនួនបីរួមមាន៖ ការអប់រំ​កុមារតូច ការអប់រំបឋមសិក្សា និងការអប់រំ​ក្រៅ​ប្រព័ន្ធ។

ក្នុងឆ្នាំ២០២៥ អង្គការទស្សនៈពិភពលោកអន្តរជាតិ បានអនុវត្តគម្រោងសាកល្បងលើកកម្ពស់សមត្ថភាព រដ្ឋបាលក្រុង ស្រុក ក្នុងការអនុវត្តមុខងារវិស័យអប់រំ យុវជន និងកីឡាដែលបានផ្ទេរនៅក្នុងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។  តាមរយៈបទពិសោធន៍ ការឆ្លុះបញ្ចាំង ការរៀនសូត្រដែលទទួលបានពីការអនុវត្ត និងការវាយតម្លៃគម្រោងដែលបានអនុវត្តដោយអង្គការទស្សនៈពិភពលោកនាពេលកន្លងមក បានបង្ហាញថា ការផ្ទេរមុខងារបានធ្វើឱ្យសេវារដ្ឋបាលអប់រំ (ការតែងតាំង ការដំឡើងថ្នាក់ និងការដោះស្រាយអត្ថប្រយោជន៍ បុគ្គលិក) មានភាពខិតជិតទៅរកអ្នកប្រើប្រាស់សេវា។ ភាពពេញចិត្តក្នុងកម្រិតខ្ពស់ (ជាង៨០%) ពីសំណាក់បុគ្គលិកអប់រំបានបញ្ជាក់ថា រដ្ឋបាលក្រុង ស្រុក មានសមត្ថភាពគ្រប់គ្រាន់ក្នុងការចាត់ចែងមុខងារគ្រប់គ្រងធនធានមនុស្សបានយ៉ាងឆាប់រហ័សនិងមានប្រសិទ្ធភាពជាងមុន។

លោកស្រី ថិន ធីហា នាយិកាស្តីទីប្រចាំប្រទេស នៃអង្គការទស្សនៈពិភពលោកអន្តរជាតិ បានបង្ហាញពីការបន្តការប្តេជ្ញាចិត្តយ៉ាងមុតមាំ រួមចំណែកដល់ការលើកកម្ពស់វិស័យអប់រំក្នុងប្រទេសកម្ពុជា៖   «លទ្ធផលនៃគម្រោងសាកល្បងក្នុងខេត្តទាំងពីរនេះ បានក្លាយជាមូលដ្ឋានគ្រឹះ និងជាមេរៀន​ពិសោធន៍ ដ៏មានតម្លៃដែលអាចធ្វើឱ្យអង្គការទស្សនៈពិភពលោកបន្តផ្តល់ការគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការពង្រីកវិសាលភាពនៃការពង្រឹងសមត្ថភាពនេះទៅកាន់រាជធានី ខេត្តផ្សេងៗទៀត ដើម្បីធានាបាននូវសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ចំទិសដៅ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅតាមមូលដ្ឋាននីមួយៗប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម»។

លោកស្រី គឹម សេដ្ឋានី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមពីគ្រប់ភាគី ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ដូចជាអង្គការទស្សនៈពិភពលោកក្នុងការជំរុញ និងពង្រីកវិសាលាភាពនៃការអនុវត្ត គម្រោងនេះថា៖ «កិច្ចសហការជាមួយអង្គការទស្សនៈពិភពលោកក្នុងការបន្តគាំទ្រការអនុវត្តអនុក្រឹត្យ លេខ២១៣ ស្តីពីការផ្ទេរមុខងារអប់រំ យុវជន និងកីឡាទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីធានាថាការ ផ្ទេរមុខងារអប់រំ បានជួយលើកកម្ពស់គុណភាពនៃការសិក្សារបស់សិស្សានុសិស្សនៅទូទាំងប្រទេស»៕

Khcct banner

អត្ថបទទាក់ទង