Img 1426
Swift cc time

ចិន និងរុស្ស៊ីនឹងធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាប្រចាំឆ្នាំ ២០២៦

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ប៉េកាំង៖ ក្រសួងការពារជាតិចិនបានប្រកាស ថា ចិន និងរុស្ស៊ីនឹងធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាប្រចាំឆ្នាំរបស់ប្រទេសទាំងពីរ និងធ្វើការល្បាតនៅក្នុងតំបន់មួយចំនួននៃមហាសមុទ្រប៉ាស៊ីហ្វិក ដោយកងកម្លាំងកងទ័ពជើងទឹកនៃប្រទេសទាំងពីរនឹងចូលរួមក្នុងសមយុទ្ធ សមុទ្ររួមគ្នា-២០២៦ នៅក្នុង ដែនទឹក និងដែនអាកាសនៅឯឆ្នេរសមុទ្រ Qingdao ដែលជាកំពង់ផែយោធា និងរមណីយដ្ឋានឆ្នេរសមុទ្រដ៏សំខាន់មួយនៅភាគខាងកើតប្រទេសចិន ហើយបន្ទាប់ពីសមយុទ្ធនេះ កងកម្លាំងមួយចំនួនមកពីប្រទេសទាំងពីរនឹងធ្វើសមយុទ្ធល្បាតសមុទ្ររួមគ្នានៅក្នុងតំបន់ពាក់ព័ន្ធនៃមហាសមុទ្រប៉ាស៊ីហ្វិក។ សមយុទ្ធនេះធ្វើឡើងប្រហែលពីរខែបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានទៅទស្សនកិច្ចប្រទេសចិន។

បើតាមក្រសួងការបរទេសចិន ការរៀបចំសមយុទ្ធនេះគឺមានគោលបំណងឆ្លើយតបរួមគ្នាចំពោះបញ្ហាប្រឈមសន្តិសុខ និងការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់។ សេចក្តីថ្លែងការណ៍មិនបានផ្តល់ព័ត៌មានលម្អិតអំពីទំហំនៃការប្រមូលផ្តុំចំនួននៃទាហានរបស់ភាគីទាំងពីរនៅឡើយនោះទេ។

លោកប្រធានាធិបតីរុស្ស៊ី ពូទីន បានចាត់ទុកទំនាក់ទំនងនៃប្រទេសទាំងពីរបានឈានដល់កម្រិតខ្ពស់មិនធ្លាប់មានពីមុនមក ខណៈដែលមេដឹកនាំចិន លោកស៊ី ជីនពីង បានសាទរចំពោះភាពជាដៃគូដ៏រឹងមាំ។

គួរកត់សម្គាល់ថាទីក្រុងប៉េកាំង និងទីក្រុងមូស្គូ បានធ្វើសមយុទ្ធ «សមុទ្ររួមគ្នា» របស់ប្រទេសទាំងពីរចាប់តាំងពីឆ្នាំ ២០១២ មកដោយសមយុទ្ធកាលពីឆ្នាំមុននៅជិតកំពង់ផែ Vladivostok ភាគខាងកើតរបស់រុស្ស៊ី ហើយបានបន្តដោយការល្បាតរួមគ្នានៅមហាសមុទ្រប៉ាស៊ីហ្វិក៕

Khcct banner

អត្ថបទទាក់ទង