Img 1426
Swift cc time

កាសែតថៃផ្សាយវាយប្រហារមេដឹកនាំកំពូល មីយ៉ាន់ម៉ា ងាកមកពង្រឹងការទូតជាមួយមហាអំណាចចិន-ឥណ្ឌា មិនខ្វល់ពីសម្ពាធអាស៊ាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បាងកក៖ កាសែតថៃ Thairath បានចេញផ្សាយការវិភាគមួយ អមជាមួយរូបភាពថ្លុក បែបចំអកនិងវាយប្រហារលើមេដឹកនាំកំពូលរបស់មីយ៉ាន់ម៉ា គឺលោក មីន អ៊ោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា ថា បានដើរនយោបាយងាកទៅរក ឥណ្ឌា ចិន និងឡាវ ផ្តោតសំខាន់លើការដោះស្រាយបញ្ហាសន្តិសុខ និងស្ថេរភាពតាមបណ្តោយព្រំដែន ដោយមិនខ្វល់ពីអាស៊ាន។

កាសែតនេះ បានចាត់ទុក នយោបាយការទូតនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការផ្លាស់ប្តូរយុទ្ធសាស្ត្រការបរទេសដ៏សំខាន់របស់របបសឹក ហើយការដើរចេញទៅក្រៅប្រទេសជាលើកដំបូង បន្ទាប់ពីការកែទម្រង់រដ្ឋាភិបាលនេះ មិនមែនគ្រាន់តែជាការស្វែងរកភាពស្របច្បាប់ក្រោយការបោះឆ្នោតនោះឡើយ ប៉ុន្តែវាជាការដៅចំទៅលើប្រទេសជិតខាងដែលមានព្រំប្រទល់ជាប់គ្នា និង មានផលប្រយោជន៍យុទ្ធសាស្ត្ររួមគ្នាយ៉ាងស៊ីជម្រៅ។

បើតាមកាសែតនេះ មើលឃើញថា ទំនាក់ទំនងសេដ្ឋកិច្ច មីយ៉ាន់ម៉ា ជាមួយចិន នៅតែជាបង្អែកដ៏ធំ ដោយទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២៥ មានទំហំរហូតដល់ជាង ១៩,៤០០ លានដុល្លារអាម៉េរិក ខណៈឥណ្ឌា ក៏កំពុងពន្លឿនការបើកច្រកចេញចូលសមុទ្រ តាមរយៈកំពង់ផែស៊ីតវេ (Sittwe) និង ការដោះដូរពាណិជ្ជកម្មដោយប្រើប្រាស់រូបិយប័ណ្ណ រូពី-ច្យាត។

ការសែតនេះ ថា មីយ៉ាន់ម៉ា កំពុងប្រើប្រាស់យុទ្ធសាស្ត្រ «ចងមិត្តដាច់ដោយឡែករវាងប្រទេស និងប្រទេស» ជំនួសឱ្យការទាក់ទងកម្រិតស្ថាប័ន ដើម្បីឆ្លើយតបនឹងការដាក់ទណ្ឌកម្ម និង ការព្រងើយកន្តើយរបស់ប្លុកអាស៊ានជុំវិញកិច្ចព្រមព្រៀងកុងសង់ស៊ីស ៥ ចំណុច៕

Khcct banner

អត្ថបទទាក់ទង