ភ្នំពេញ៖ សារមន្ទីរឧក្រិដកម្មប្រល័យពូជសាសន៍ទួលស្លែង នឹងរៀបចំសិក្ខាសាលា “យុវជន និងការកសាងសន្តិភាព” ជំនាន់ទី៨ ក្រោមប្រធានបទ “ស្វែងយល់ពីបូជនីយដ្ឋានចងចាំនៃកម្ពុជា៖ លើកកម្ពស់ការអប់រំសន្តិភាពតាមរយៈការចងចាំពីប្រវត្តិសាស្រ្តខ្មែរក្រហម” ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦។ កម្មវិធីនេះធ្វើឡើងសម្រាប់សិស្សវិទ្យាល័យចាប់ពីថ្នាក់ទី១១ ដល់ទី១២ និងនិស្សិតសាកលវិទ្យាល័យគ្រប់កម្រិតជំនាញ។
សិក្ខាសាលាក្រោមប្រធានបទ «យុវជននិងការកសាងសន្តិភាព ជំនាន់ទី៨» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់យុវជនជំនាន់ក្រោយអំពីប្រវត្តិសាស្ត្រសម័យខ្មែរក្រហម តម្លៃសន្តិភាព ការអត់ឱន និងការគោរពសិទ្ធិមនុស្ស។ កម្មវិធីនេះក៏មានទិសដៅជម្រុញការចូលរួមរបស់យុវជនក្នុងការថែរក្សាសន្តិភាព និងការកសាងសង្គមប្រកបដោយសន្តិភាព និងសុខដុមរមនាផងដែរ។
កម្មវិធីនេះបើកទូលាយសម្រាប់សិស្សវិទ្យាល័យចាប់ពីថ្នាក់ទី១១ ដល់ទី១២ និងនិស្សិតសាកលវិទ្យាល័យគ្រប់កម្រិតជំនាញ ដោយមានការលើកទឹកចិត្តជាពិសេសចំពោះយុវជនជាជនជាតិដើមភាគតិច។ ចំពោះសិក្ខាកាមដែលត្រូវបានជ្រើសរើស នឹងទទួលបានការឧបត្ថម្ភយ៉ាងពេញលេញ រួមមានសម្ភារសិក្ខាសាលា អាហារសម្រន់ និងអាហារថ្ងៃត្រង់។ កាន់តែពិសេសជាងនេះទៅទៀត សម្រាប់យុវជនដែលធ្វើដំណើរមកពីតាមបណ្តាខេត្ត នឹងត្រូវទទួលបានការធានារ៉ាប់រងលើកម្រៃមធ្យោបាយធ្វើដំណើរ និងការស្នាក់នៅទៅតាមលក្ខខណ្ឌដែលបានកំណត់ ហើយពួកគេក៏នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការចូលរួមក្រោយពេលបញ្ចប់កម្មវិធីផងដែរ។
កម្មវិធីនេះបើកទូលាយសម្រាប់សិស្សវិទ្យាល័យចាប់ពីថ្នាក់ទី១១ ដល់ទី១២ និងនិស្សិតសាកលវិទ្យាល័យគ្រប់កម្រិតជំនាញ ដោយមានការលើកទឹកចិត្តជាពិសេសចំពោះយុវជនជាជនជាតិដើមភាគតិច។ ចំពោះសិក្ខាកាមដែលត្រូវបានជ្រើសរើស នឹងទទួលបានការឧបត្ថម្ភយ៉ាងពេញលេញ រួមមានសម្ភារសិក្ខាសាលា អាហារសម្រន់ និងអាហារថ្ងៃត្រង់។ សម្រាប់យុវជនដែលធ្វើដំណើរមកពីតាមបណ្តាខេត្ត នឹងត្រូវទទួលបានការធានារ៉ាប់រងលើកម្រៃមធ្យោបាយធ្វើដំណើរ និងការស្នាក់នៅទៅតាមលក្ខខណ្ឌដែលបានកំណត់ ហើយពួកគេក៏នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការចូលរួមក្រោយពេលបញ្ចប់កម្មវិធីផងដែរ។
ក្រៅពីការឧបត្ថម្ភជាសម្ភារ និងថវិកា យុវជនដែលចូលរួមនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនសម្រាប់ការអភិវឌ្ឍខ្លួន តាមរយៈការជួបពិភាក្សាផ្ទាល់ជាមួយវាគ្មិនជំនាញដែលមានចំណេះដឹងជ្រៅជ្រះលើប្រវត្តិសាស្ត្រ និងការកសាងសន្តិភាព រួមជាមួយនឹងការធ្វើទស្សនកិច្ចសិក្សានៅតាមទីតាំងប្រវត្តិសាស្ត្រ និងបូជនីយដ្ឋានចងចាំនានា។ កម្មវិធីនេះក៏ជាឱកាសដ៏វិសេសវិសាលក្នុងការអភិវឌ្ឍភាពជាអ្នកដឹកនាំសម្រាប់យុវជនកម្ពុជា ព្រមទាំងជួយបង្កើតបណ្ដាញទំនាក់ទំនង និងផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមករវាងយុវជនដែលអញ្ជើញមកពីបណ្តាខេត្តផ្សេងៗគ្នា។
ចុះឈ្មោះសូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ https://docs.google.com/forms/d/e/1FAIpQLSf5WAEg9EAEJTWwM8QzHG6t6eaRw2B2Qz6IzljQcobtB_jz1A/viewform?usp=publish-editor ឱ្យបានត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៥:០០រសៀល។ សម្រាប់ព័ត៌មានលម្អិត អាចទាក់ទងតាមលេខទូរសព្ទ ឬតាមតេឡេក្រាម៖ កញ្ញា គុណ ទិត្យផល្លីកា ០១២ ២៥៥ ៩៦៤ ឬ អ្នកស្រី ហេង សុផារ៉ា ០១២ ៣៥០ ៧០៣៕