Img 1426
Swift cc time

វៀតណាមចាប់ខ្លួនអ្នកភ្នាល់បាល់ FIFA World Cup ២៦នាក់ ភ្នាល់ក្នុងទំហំទឹកប្រាក់ជាង ៣៨លានដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វៀតណាម៖ អាជ្ញាធរវៀតណាមបានឃាត់ខ្លួនអ្នកភ្នាល់បាល់ក្នុងរដូវកាល FIFA World Cup ឆ្នាំ ២០២៦ នេះបានប្រមាណ ២៦នាក់ ពាក់ព័ន្ធនឹងបណ្តាញល្បែងស៊ីសងដ៏ធំមួយ ដែលចរាចរណ៍សាច់ប្រាក់ភ្នាល់បាល់ទាត់ និងឆ្នោតខុសច្បាប់ អស់ទំហំទឹកប្រាក់ជាង ១ទ្រីលានដុង (ប្រហែល ៣៨លានដុល្លារអាម៉េរិក) នៅភាគខាងត្បូងប្រទេសវៀតណាម។ ប្រតិបត្តិការនេះជាផ្នែកមួយនៃយុទ្ធនាការបង្ក្រាបទូទាំងប្រទេសវៀតណាម អំឡុងព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ២០២៦។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត VnExpress ។

បើតាម VNExpress ខ្សែបណ្តាញល្បែងស៊ីសងមួយនេះ បានដំណើរការយ៉ាងសកម្ម និងចរាចរណ៍សាច់ប្រាក់ភ្នាល់បាល់ទាត់ ក៏ដូចជាល្បែងឆ្នោតខុសច្បាប់ក្នុងចំនួនដ៏មហាសាល គិតត្រឹមពេលដែលត្រូវបានបង្ក្រាបនិងវាយកម្ទេចចោល។

ទីភ្នាក់ងារស៊ើបអង្កេតនៃស្នងការដ្ឋាននគរបាលក្រុងកិនធើនៃប្រទេសវៀតណាម បានសម្រេចឃុំខ្លួនមនុស្សចំនួន ១៣នាក់ ក្នុងចំណោម ២៦នាក់ ជាបណ្តោះអាសន្ន ដើម្បីបន្តការស៊ើបអង្កេតលើការចោទប្រកាន់ពីបទលេងល្បែងស៊ីសង និងការចាត់តាំងល្បែងស៊ីសងខុសច្បាប់ខណៈអត្តសញ្ញាណរបស់ពួកគេមិនត្រូវបានបង្ហាញជាសាធារណៈឡើយ។

គួរបញ្ជាក់ថា ប្រតិបត្តិការឆ្មក់ចូលបង្ក្រាបព្រមៗគ្នានៅទីតាំងភ្នាល់បាល់ទាត់ និងឆ្នោតខុសច្បាប់ចំនួន ៨កន្លែង កាលពីចុងសប្ដាហ៍មុននៅទូទាំងក្រុងនេះ ត្រូវបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីក្រសួងសន្តិសុខសាធារណៈវៀតណាម ដើម្បីប្រយុទ្ធប្រឆាំងនឹងសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទ អំឡុងពេលព្រឹត្តិការណ៍ World Cup កំពុងដំណើរការ។ នៅក្នុងយុទ្ធនាការនោះ អាជ្ញាធរវៀតណាមបានដកហូតទូរស័ព្ទដៃចំនួន ៤៥គ្រឿង, អាយផេត (iPads), កុំព្យូទ័រ, ឯកសារពាក់ព័ន្ធមួយចំនួន រួមទាំងប័ណ្ណកម្មសិទ្ធិដីធ្លី៕

Khcct banner

អត្ថបទទាក់ទង