Img 1426
Swift cc time

កូនប្រុស ៣ នាក់របស់លោក ខាមេនី បង្ហាញវត្តមានក្នុងពិធីបុណ្យសពដ៏ធំនៅអ៊ីរ៉ង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
កូនប្រុស ៣ នាក់របស់លោក ខាមេនី

អ៊ីរ៉ង់៖ ពិធីបុណ្យសពរបស់កំពូលមេដឹកនាំរបស់អ៊ីរ៉ង់លោក អាលី ខាមេនី កំពុងតែបន្តប្រារព្ធនៅទូទាំងប្រទេសអ៊ីរ៉ង់ចាប់តាំងពីថ្ងៃទី ៤ ខែ កក្កដា មកក្នុងពិធីបុណ្យដ៏ធំមិនធ្លាប់មាន និងជាថ្ងៃកាន់ទុក្ខនៃការស្លាប់របស់លោកចាប់តាំងពីថ្ងៃទី ២៨ ខែ កុម្ភៈនៅពេលដែលអាម៉េរិក-អ៊ីស្រាអែលប្លោងគ្រាប់សម្លាប់លោក និងចៅស្រី។ ក្នុងពិធីបុណ្យសពដែលនឹងធ្វើក្នុងប្រទេសអ៊ីរ៉ង់ និងរហូតដល់អ៊ីរ៉ាក់ ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីរ៉ង់បានបង្ហាញវត្តមានកូនប្រុស ៣ នាក់របស់លោក ខាមេនី បង្ហាញវត្តមានក្នុងបុណ្យសពលោកក្នុងនោះរួមមានលោក Mostafa, លោក Meysam និងលោក Masoud Khamenei ឈរនៅពីក្រោយមឈូសរបស់ឪពុកលោក ក្នុងអំឡុងពេលអធិស្ឋានពិធីបុណ្យសពនៅឯវិមាន Imam Khomeini Grand Mosalla ក្នុងទីក្រុងតេអេរ៉ង់។ អ្វីដែលគេមិនឃើញនោះកូនប្រុសរបស់លោកម្នាក់ទៀតដែលស្នងតំណែងពីលោកជាកំពូលមេដឹកនាំអ៊ីរ៉ង់ថ្មីគឺលោក ម៉ូជតាបា ខាមេនី (Mojtaba Khamenei) មិនមានវត្តមានក្នុងពិធីបុណសពរបស់ឪពុកលោកឡើយ។

យោងតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានបង្ហាញវត្តមានកូនប្រុសបីនាក់របស់លោក អាលី ខាមេនី គឺលោក Mostafa, លោក Meysam និងលោក Masoud Khamenei ឈរនៅពីក្រោយមឈូសរបស់ឪពុកពួកគេក្នុងអំឡុងពេលអធិស្ឋានបុណ្យសពនៅ Imam Khomeini Grand Mosalla ក្នុងទីក្រុងតេអេរ៉ង់ ដែលជាអគារសាសនាដ៏ធំមួយនៅក្នុងរដ្ឋធានីអ៊ីរ៉ង់។ ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian ប្រធានសភាលោក Mohammad Bagher Ghalibaf និងអគ្គមេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) លោក Ahmad Vahidi ក៏បានចូលរួមក្នុងការអធិស្ឋាននេះដែរ។

វីដេអូពីទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានបង្ហាញលោក Masoud Khamenei មានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំង ដោយជូតទឹកភ្នែកជាមួយនឹងក្រមា keffiyeh ដែលជាក្រមាបង្ហាញពីឧត្តមគតិបដិវត្តន៍ និងសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីននៅក្នុងប្រទេសអ៊ីរ៉ង់។

មឈូសរបស់លោក អាលី ខាមេនី ដែលរុំដោយទង់ជាតិអ៊ីរ៉ង់ និងមានក្រមាខ្មៅពីលើ ត្រូវបានដាក់នៅក្បែរមឈូសរបស់សាច់ញាតិបួននាក់ទៀតដែល ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារកាលពីខែកុម្ភៈជាមួយគ្នា។ក្នុងចំណោមនោះមានចៅស្រីលោកទើបនឹងកើតម្នាក់។ អាជ្ញាធររំពឹងថានឹងមានមនុស្សជាង ១០ លាននាក់ចូលរួមក្នុងពិធីកាន់ទុក្ខដែលកំពុងប្រារព្ធឡើងនៅទូទាំងប្រទេសអ៊ីរ៉ង់។

លោក Mojtaba Khamenei ដែលជាអ្នកស្នងតំណែងជំនួសឪពុកលោក 

ក្នុងពិធីដ៏ធំនិងកម្របែបនេះអវត្តមានរបស់លោក Mojtaba Khamenei ដែលជាអ្នកស្នងតំណែងជំនួសឪពុកលោក គឺជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ លោកមិនត្រូវបានគេឃើញជាសាធារណៈ និងមិនបានលឺសំឡេងលោកនិយាយចាប់តាំងពីលោកត្រូវបានតែងតាំងមក។ប្រធានគណៈកម្មាធិការរៀបចំពិធីបុណ្យសពអ៊ីរ៉ង់ អះអាងលោកមិនមានព័ត៌មានលម្អិតអំពីការអវត្តមានរបស់លោក Mojtaba Khamenei ឡើយ៕ 

Khcct banner

អត្ថបទទាក់ទង