Img 1426
Swift cc time

កម្មវិធី Next-Gen Engagement Program បើកទទួលពាក្យនិស្សិត IT និងបច្ចេកវិទ្យា ដើម្បីអភិវឌ្ឍសមត្ថភាព

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កម្មវិធី Next-Gen Engagement Program ជំនាន់ទី៣ បើកទទួលពាក្យរើសក្រុមនិស្សិតសាកលវិទ្យាល័យ ឆ្នាំទី២ និង ឆ្នាំទី៣ ជំនាញ IT, Computer Science, Networking និងជំនាញពាក់ព័ន្ធផ្សេងៗដើម្បីចូលរួមអភិវឌ្ឍសមត្ថភាព និង អនុវត្តលើគម្រោងជាក់ស្តែង។

Next-Gen Engagement Program – Batch III បានបើកទទួលចុះឈ្មោះចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីចូលរួមអភិវឌ្ឍសមត្ថភាព និង អនុវត្តលើគម្រោងជាក់ស្តែង ។ តាមរយៈការចូលរួមកម្មវិធីនេះ និស្សិតនឹងអាចបង្កើតដំណោះស្រាយ ទៅលើបញ្ហាដែលមនុស្សកំពុងជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃ និងបង្កើនសមត្ថភាពក្នុងការធ្វើការងារជាក្រុម និងទំនាក់ទំនង។

ក្រៅពីនេះ និស្សិតទទួលបានការបណ្តុះបណ្តាលរយៈពេល ៥ សប្ដាហ៍ និងការអនុវត្តន៍ជាក់ស្ដែង ជាមួយ Mentor និង Advisor ។ បទពិសោធន៍ទាំងនេះនឹងក្លាយជាជំនួយក្នុង Portfolio ក្នុងការស្វែងរកការហ្វឹកហាត់ការងារ និង ឪកាសផ្សេងៗនាពេលអនាគត។ ក្រោយចប់កម្មវិធីនេះ សិស្សនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការចូលរួម។

កម្មវិធីនេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី១៧ សីហា – ១៨ កញ្ញា ២០២៦ នៅ ទីតាំងCambodia Academy of Digital Technology (CADT)។ ដើម្បីអាចដាក់ពាក្យ សិស្សអាចចូលទៅកាន់តំណភ្ជាប់ https://forms.office.com/r/EDSCfzw2Hh ។

 គួរបញ្ជាក់ថា និស្សិតអាចដាក់ពាក្យជាក្រុម ឬ ជាបុគ្គល ដែលមានលក្ខខណ្ឌជានិស្សិតសាកលវិទ្យាល័យ ឆ្នាំទី២ និង ឆ្នាំទី៣ សិក្សាជំនាញ IT, Computer Science, Networking និងជំនាញពាក់ព័ន្ធផ្សេងៗ។ សម្រាប់ព័ត៌មានលម្អិត អាចចូលទៅកាន់គេហទំព័រ https://www.facebook.com/share/18kfswH7t1/?mibextid=wwXIfr៕

Khcct banner

អត្ថបទទាក់ទង