Img 1426
Swift cc time

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ នឹងផ្តល់ឱ្យសិស្សបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ចំនួន ៦០០ កន្លែង

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/

ភ្នំពេញ៖ អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ នឹងផ្តល់ឱ្យសិស្សបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញពាក់ព័ន្ធនឹង«បច្ចេកវិទ្យាឌីជីថល» ចំនួន ៦០០ កន្លែង តាមគ្រឹះស្ថានឧត្តមសិក្សាចំនួន ៧  រួមមាន CADT, ITC, RUPP, NUM, Paragon, AUPP និង UC។

កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ត្រូវបានបង្កើតឡើង ក្នុងគោលដៅរួមចំណែកបង្កើនធនធានមនុស្សជំនាញឌីជីថល ដែលនឹងក្លាយទៅជាមូលធនមនុស្សឌីជីថល ក្នុងការជំរុញការប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ទៅជាសេដ្ឋកិច្ចឌីជីថល។

ក្នុងឆ្នាំសិក្សា ២០២៦-២០២៧ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្ដល់អាហារូបករណ៍ចំនួន ៦០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន ៧  រួមមាន ១. CADT, ITC, RUPP, NUM, Paragon, AUPP និង UC។

អាហារូបករណ៍នេះនឹងផ្តល់ជូន អាហារូបករណ៍ថ្លៃសិក្សា ១០០% រហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្រ កុំព្យូទ័រយួរដៃ ១ គ្រឿង ព្រមទាំងឱកាសការងារល្អក្នុងស្ថាប័នរដ្ឋ និងក្រុមហ៊ុនបច្ចេកវិទ្យា ទាំងក្នុង និងក្រៅប្រទេស។ ជាពិសេស ជ័យលាភីអាហារូបករណ៍នឹងទទួលបានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីជួយសម្រួលដល់ការសិក្សារហូតដល់បញ្ចប់។

កាលបរិច្ឆេទ និងលក្ខខណ្ឌក្នុងការទទួលពាក្យអាហារូបករណ៍ខុសគ្នាទៅតាមសាកលវិទ្យាល័យដែលសិស្សដាក់ពាក្យ ចំពោះសាកលវិទ្យាល័យ CADT, ITC, RUPP, NUM, Paragon និង UC សិស្សត្រូវចុះឈ្មោះតាម: https://cadt.edu.kh/scholarship/ ឱ្យបានត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ ចំណែកសិស្សដែលចង់ដាក់ទៅ AUPP ត្រូវចុះឈ្មោះដោយផ្ទាល់នៅសាកលវិទ្យាល័យ AUPP ឱ្យបានមុនថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។ព័ត៌មានលម្អិត សិស្សអាចអានបន្ថែមតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/cdh1s6


Khcct banner

អត្ថបទទាក់ទង