Img 1426
Swift cc time

UPDATE!! បុករះព្រះសង្ឃនៅថៃសុគតកើនដល់ ១០អង្គ និងច្រើនអង្គទៀតរបួសធ្ងន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

មុកដាហាន៖ ចំនួនព្រះសង្ឃសុគត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដែលបង្កឡើងដោយកុមារអាយុ ១១ឆ្នាំ បើកឡានភីកអាប់បុកក្បួនធុតង្គ នៅក្នុងខេត្តមុកដាហាន ភាគអ៊ីសាននៃប្រទេសថៃ បានកើនឡើងដល់ ១០អង្គ គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានព្រះសង្ឃរងរបួសធ្ងន់ ២អង្គទៀត បានសុគតជាបន្តបន្ទាប់នៅមន្ទីរពេទ្យថៃ។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ព្រះសង្ឃគង់នៅវត្តដែលបានរងគ្រោះនេះ បានបង្ហោះសារសម្តែងការក្តុកក្តួល និងសង្វេគជាពន់ពេកចំពោះបរិយាកាសស្ងាត់ជ្រងំនៅក្នុងវត្ត ដែលធ្លាប់តែមានព្រះសង្ឃ និងសាមណេរគង់នៅជិត ១០០អង្គ ព្រមទាំងបានបួងសួងនិមន្តដង្ហែវិញ្ញាណក្ខន្ធព្រះសង្ឃទាំង ១០អង្គ ឱ្យឆ្ពោះទៅកាន់ព្រះនិព្វាន។

គួរកត់សម្គាល់ថាហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១២:០០ ថ្ងៃត្រង់ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ នៅតាមចិញ្ចើមផ្លូវក្នុងភូមិបានណាស៊ីនួន (Ban Na Si Nuan) ស្រុកមឿង ខេត្តមុកដាហាន។តាមការស៊ើបអង្កេតបឋមបានរកឃើញថា រថយន្តភីកអាប់បង្កហេតុ ត្រូវបានបើកបរដោយក្មេងប្រុសអាយុទើបតែ ១១ឆ្នាំម្នាក់មានបញ្ហាសតិ បានលួចសោររថយន្តរបស់ឪពុកមកបើកបរនៅលើដងផ្លូវដោយគ្មានការអនុញ្ញាត មុនពេលបាត់បង់ការគ្រប់គ្រង រួចជ្រុលទៅបុករះចូលក្បួនដើរធុតង្គរបស់ព្រះសង្ឃចំនួន ៣៤អង្គ ពេញទំហឹងតែម្តង។ ក្នុងនោះ ព្រះសង្ឃ ៥អង្គបានសុគតភ្លាមៗនៅនឹងកន្លែង និង ៥អង្គទៀត បានសុគតជាបន្តបន្ទាប់នៅមន្ទីរពេទ្យ។ មកទល់ពេលនេះ សមត្ថកិច្ចថៃ កំពុងបន្តនីតិវិធីស៊ើបអង្កេត ប្រមូលភស្តុតាង និងសាកសួរអាណាព្យាបាលរបស់កុមារបង្កហេតុ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ជាបន្តទៀត៕


Khcct banner

អត្ថបទទាក់ទង