Img 1426
Swift cc time

Cristiano Ronaldo លើកអាវរម្លឹកដល់ Diogo Jota ដែលស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឆេះរថយន្ត ក្រោយឈ្នះក្រូអាត 2-1

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

តូរ៉ុនតូ៖ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ និង ជាកំពូលកីឡាករបាល់ទាត់ពិភពលោក គឺ Cristiano Ronaldo បានបង្កើតទិដ្ឋភាពដ៏ក្តុកក្តួល និង អង្រួនចិត្តអ្នកគាំទ្រទូទាំងពិភពលោក ក្រោយពីរូបគេ បានពាក់អាវ និងលើកអាវ ជម្រើសជាតិលេខ ២១ រម្លឹកដល់ របស់ Diogo Jota ដែលស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឆេះរថយន្ត។

ភ្លាមៗបន្ទាប់ពី ព័រទុយហ្គាល់ យកឈ្នះក្រូអាតក្នុងលទ្ធផល ២-១ ដើម្បីកក់កៅអីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយដណ្ដើមពានរង្វាន់ World Cup Cristiano Ronaldo បានលើកអាវជម្រើសជាតិលេខ ២១ រម្លឹកដល់ របស់ Diogo Jota អមជាមួយទឹកភ្នែក ធ្វើឱ្យអ្នកគាំទ្ររបស់លោកនៅទូទាំងពិភពលោក ក្តុកក្តួល។ទិដ្ឋភាពនេះ ធ្វើឡើងក្នុងឱកាសខួបគម្រប់ ១ឆ្នាំពេញនៃការលាចាកលោករបស់ Jota និង ប្អូនប្រុស ដែលបាត់បង់ជីវិតយ៉ាងសង្វេគ ក្នុងគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឆេះរថយន្ត កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។

 

ជ័យជម្នះ និង ការសម្តែងការគោរពដ៏មានអត្ថន័យពីសំណាក់ Ronaldo និង មិត្តរួមក្រុម គឺជាការបំពេញតាមការសន្យា និង ជួយធ្វើឱ្យសុបិនចុងក្រោយរបស់អតីតខ្សែប្រយុទ្ធក្លឹប Liverpool ទោះរូបគេមិនមានវត្តមាន នៅអបអរសាទរជ័យជំនះមួយនេះក៏ដោយ។

ការបង្ហាញរូបថតសខ្មៅរបស់ Jota ក្នុងកាយវិការអបអរសាទរគ្រាប់បាល់នៅលើកញ្ចក់ទូរទស្សន៍ខ្នាតធំ (Big screen) នៅក្នុងកីឡដ្ឋាន ក្នុងព្រឹត្តិការណ៍


Khcct banner

អត្ថបទទាក់ទង