ម៉ិកស៊ិក៖ពលរដ្ឋម៉ិកស៊ិកកូ ម្នាក់ បានរៀបការជាមួយកូនក្រមុំសត្វកៃម៉ាន (Caiman) ស្រដៀងជាសត្វក្រពើ ហើយបានអូសទាញការចាប់អារម្មណ៍ជាខ្លាំង ក្នុងបណ្តាញអ៊ីនធើណែត។ ពិធីនេះ ត្រូវបានរៀបចំនៅតំបន់ San Pedro Huamelula អ្នកស្រុកបានចេញមករាំរែក និង ស្លៀកពាក់ជូន«កៃម៉ាន»ដែលមានឈ្មោះគេដាក់ឈ្មោះថ្មីឲ្យថា Ana Cintia Ramirez Ahumada។
ពពូជសត្វ«កៃម៉ាន» (ស្រដៀងនឹងក្រពើ) ត្រូវបានគេជឿថា ជាអាទិទេពដែលតំណាងឱ្យមាតាផែនដី ហើយអាពាហ៍ពិពាហ៍របស់សត្វប្រភេទនេះជាមួយមេដឹកនាំក្នុងតំបន់តំណាងឱ្យការចូលរួមរបស់មនុស្សជាមួយនឹងអាទិទេព ដែលគេជឿថាការរៀបការជាមួយគ្នានឹងបង្កបង្កើតផលល្អខ្លាំងដល់ប្រជាកសិករនៅក្នុងសហគមន៍ដែលរស់នៅ៕