Img 1426
Swift cc time

តារាសម្តែងចិន Xu Peng បង្ខំចិត្តទៅលក់បន្លែ ក្រោយ AI ដណ្តើមការងារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ចិន៖ តារាសម្តែងចិន Xu Peng បានផ្អាកអាជីពសម្តែងរបស់លោក ហើយបានត្រឡប់ទៅស្រុកកំណើតរបស់លោកវិញនៅខេត្ត Shandong ជាកន្លែងដែលលោកកំពុងលក់បន្លែនៅផ្សារក្នុងស្រុកជំនួសឲ្យអាជីពជាអ្នកសម្តែង។ តារាវ័យ ៣០ ឆ្នាំរូបនេះ បានល្បីឈ្មោះតាមរយៈឧស្សាហកម្មរឿងខ្លីៗដែលកំពុងតែរីកចម្រើន និងពេញនិយមនៅក្នុងប្រទេសចិន ដោយសារតែការកើនឡើងយ៉ាងឆាប់រហ័សនៃផលិតកម្មដែលបង្កើតដោយបញ្ញាសិប្បនិម្មិត (AI) បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាជីពសម្តែងរបស់លោក។

លោក Xu Peng បានរៀបរាប់ថាបន្ទាប់ពីបញ្ចប់រឿងភាគចុងក្រោយរបស់លោកនៅក្នុងខែមីនា លោកត្រូវបានគេផ្តល់ដំណឹងឲ្យផ្អាកពីការងារដោយសារតែ AI អាចជំនួសខ្សែរភាពយន្តខ្លីៗរបស់លោកធ្លាប់សម្តែងបាន។ លោកថាក្រោយចប់កុងត្រាជាមួយកន្លែងការងារលោកត្រឡប់ទៅស្រុកវិញដោយ បើកបរឡានអគ្គិសនីរបស់គ្រួសារលោកទៅកាន់ផ្សារ ដោយដឹកជញ្ជូនបន្លែដែលដាំដុះដោយជីតារបស់គាត់ទៅលក់។ លោកបន្តថា លោកនៅតែមិនភ័យខ្លាចចំពោះការផ្លាស់ប្តូរអាជីពនោះទេ លោកចាត់ទុកងារការសម្តែងគ្រាន់តែជាការងារមួយ ប្រសិនបើមិនមានតួនាទីដែលត្រូវដើរតួទេ នោះលោកនឹងរកវិធីផ្សេងទៀតដើម្បីរកប្រាក់ចិញ្ចឹមជីវិត។

រូបភាព និងវីដេអូរបស់លោក Xu ដែលធ្វើលក់ដូនៅផ្សារនោះ បានរីករាលដាលយ៉ាងខ្លាំងតាមអ៊ីនធឺណិត ដោយមានអ្នកលេងអ៊ីនធឺណិតជាច្រើនសរសើរពីភាពរឹងមាំ និងឆន្ទៈក្នុងការរកប្រាក់ចិញ្ចឹមជីវិតដោយស្មោះត្រង់របស់លោក ការចាប់អារម្មណ៍នេះបានទាក់ទាញអ្នកគាំទ្រលោកមកកាន់ផ្សារជាច្រើនជួយលោកទិញរបស់ដែលលោកលក់។

គួរកត់សម្គាល់ថាក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បច្ចេកវិទ្យា AI ទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សនៅក្នុងឧស្សាហកម្មរឿងភាគខ្លីរបស់ប្រទេសចិន ដែលភាគច្រើនដោយសារតែវាកាត់បន្ថយថ្លៃដើមផលិតកម្មយ៉ាងច្រើន។របាយការណ៍បង្ហាញថា ក្នុងចំណោមរឿងភាគខ្នាតតូចចំនួន ១២៨,០០០ដែលបានចេញផ្សាយនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៦ ប្រហែល ១២២,០០០ រឿងត្រូវបានផលិតដោយប្រើ AI៕

Khcct banner

អត្ថបទទាក់ទង