ភ្នំពេញ៖ ការិយាល័យអង្គការសហប្រជាជាតិស្ដីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) កំពុងបើកជ្រើសរើសយុវជនមកពីជុំវិញពិភពលោក ដើម្បីក្លាយជាក្រុមប្រឹក្សាភិបាលផ្នែកសុចរិតភាព YouthLED ដែលមានការប្តេជ្ញាលើកកម្ពស់សុចរិតភាព ក្រមសីលធម៌ ការទទួលខុសត្រូវ និងសកម្មភាពប្រឆាំងអំពើពុករលួយនៅក្នុងសហគមន៍។
ឱកាសនេះ ត្រូវបានផ្តល់ជូនយុវជនដែលមានអាយុចាប់ពី១៨ ដល់២៩ឆ្នាំ ហើយមានចំណាប់អារម្មណ៍លើភាពស្មោះត្រង់ សីលធម៌ សន្តិភាព យុត្តិធម៌ ប្រឆាំងអំពើពុករលួយ នីតិរដ្ឋ ការចូលរួមរបស់ពលរដ្ឋ សកម្មភាពសហគមន៍ បណ្តាញយុវជន ឬវិស័យពាក់ព័ន្ធ។ យុវជនដែលមិនធ្លាប់មានបទពិសោធន៍ធ្វើការជាមួយអង្គការសហប្រជាជាតិ ត្រូវបានលើកទឹកចិត្ត។ បន្ថែមពីនេះ បេក្ខជនត្រូវតែអាចប្រើប្រាស់ភាសាអង់គ្លេស ព្រោះសកម្មភាព និងការទំនាក់ទំនងទាំងអស់របស់ក្រុមប្រឹក្សាភិបាលនឹងត្រូវធ្វើឡើងជាភាសាអង់គ្លេស។
សមាជិកដែលត្រូវបានជ្រើសរើស នឹងត្រូវបម្រើការងារយ៉ាងតិចមួយឆ្នាំនៃអាណត្តិរយៈពេលពីរឆ្នាំ ជាមួយនឹងលទ្ធភាពដែលអាចបន្ត១អាណត្តិបន្ថែមទៀត សរុបអតិបរមាបួនឆ្នាំ។ យុវជន នឹងតម្រូវឱ្យធ្វើការប្រមាណបីថ្ងៃក្នុងមួយខែសម្រាប់សកម្មភាពទាក់ទងនឹងក្រុមប្រឹក្សាភិបាល។
ដើម្បីដាក់ពាក្យ យុវជនតម្រូវឱ្យមានប្រវត្តិរូបសង្ខេប ឬប្រវត្តិរូបសង្ខេបដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុត អតិបរមា ២ទំព័រ លិខិតលើកទឹកចិត្តអតិបរមាមួយទំព័រ ឬ ៥០០ ពាក្យ និង វីដេអូខ្លីមួយរយៈពេល ៩០ វិនាទី ដែលពន្យល់អំពីការលើកទឹកចិត្តក្នុងការដាក់ពាក្យ។
សម្រាប់បេក្ចជនដែលមានចំណាប់អារម្មណ៍ សូមស្វែងរកព័ត៌មានបន្ថែមតាមរយៈ GRACE: News & Events - YouthLED Integrity Advisory Board 2026-2028: Call for Applications និងដាក់ពាក្យតាមរយៈ Application to serve on UNODC's YouthLED Integrity Advisory Board (2026-2028) យ៉ាងយូរត្រឹមថ្ងៃទី ១៤ សីហា ២០២៦៕