Img 1426
Swift cc time

ចិនប្រាប់អាម៉េរិកឱ្យ«ប្រយ័ត្នប្រយែង»រឿងលូកដៃបញ្ហាកោះតៃវ៉ាន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ចិន៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់រដ្ឋមន្រ្តីការបរទេសអាម៉េរិក Marco Rubio ត្រូវតែប្រយ័ត្នចំពោះសកម្មភាពណាមួយលូកដៃរឿងបញ្ហាកោះតៃវ៉ាន់ លោកជំរុញឱ្យភាគីអាម៉េរិកដោះស្រាយបញ្ហាទាក់ទងនឹងតៃវ៉ាន់ដោយមានការប្រុងប្រយ័ត្ន។ នេះបើយោងតាមប្រសាសន៍របស់រដ្ឋមន្រ្តីការបរទេសចិន ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Marco Rubio កាលពីល្ងាចថ្ងៃអង្គារ។

លោក Wang Yi បានអំពាវនាវឱ្យសហរដ្ឋអាម៉េរិកលុបបំបាត់ការរំខាន ជំនះឧបសគ្គ និងរក្សាជំហររឹងមាំលើផ្លូវត្រូវឆ្ពោះទៅរកការកសាងទំនាក់ទំនងទ្វេភាគីប្រកបដោយស្ថាបនានៃស្ថិរភាពជាយុទ្ធសាស្ត្រ។លោក Wang អះអាងថាការកសាងទំនាក់ទំនងទ្វេភាគីប្រកបដោយស្ថាបនានៃស្ថិរភាពជាយុទ្ធសាស្ត្រឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នារបស់ប្រជាជនទាំងពីរ បំពេញតាមការរំពឹងទុករបស់សហគមន៍អន្តរជាតិ និងបម្រើផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រទេសទាំងពីរ។

សម្រាប់លោក Wang ការកសាងទំនាក់ទំនងទ្វេភាគីប្រកបដោយស្ថាបនានៃស្ថិរភាពជាយុទ្ធសាស្ត្រមិនមែនគ្រាន់តែជាពាក្យស្លោកនោះទេ ហើយវាទាមទារឲ្យមានសកម្មភាព លោកអំពាវនាវឲ្យប្រទេសទាំងពីរឈានទៅមុខក្នុងទិសដៅដូចគ្នា និងខិតខំប្រឹងប្រែងឥតឈប់ឈរ៕


Khcct banner

អត្ថបទទាក់ទង