Img 1426
Swift cc time

បុរសជនជាតិជប៉ុនម្នាក់ ត្រូវប៉ូលិសចាប់ខ្លួន ក្រោយ ផ្ញើសារជាង១ពាន់ដង តាមរំខាន សង្សារចាស់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

អៃឈិ៖ បុគ្គលិកក្រុមហ៊ុនជនជាតិជប៉ុនម្នាក់អាយុ ២៤ឆ្នាំ ត្រូវបានសមត្ថកិច្ចក្នុង ខេត្តអៃឈិ ចាប់ខ្លួនពី បទរំលោភបំពានច្បាប់ប្រឆាំងការតាមយាយី បន្ទាប់ពីរូបគេបានផ្ញើសារជាង ១,០០០ដង ទៅកាន់អតីតមិត្តស្រីរបស់គេ ដើម្បីបង្ខំឱ្យត្រូវគ្នាវិញ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតជប៉ុន China Daily។

ប្រភពដដែល បានរាយការណ៍ថា នៅចន្លោះថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ជនសង្ស័យឈ្មោះ យ៉ូស៊ីដា (Yoshida) បានផ្ញើសារទៅកាន់អតីតមិត្តស្រីអាយុ ២២ឆ្នាំ ចំនួន ១,០៣៥ដង និង ទូរសព្ទទៅនាងចំនួន ២៥ដង ដើម្បីទាមទារឱ្យរូបនាងត្រឡប់មកត្រូវគ្នាជាមួយខ្លួនវិញ។ នៅក្នុងសារទាំងនោះ មានការបង្ហាញការស្រឡាញ់ខ្លាំងហួសហេតុ ដោយរាប់បញ្ចូលទាំងការសរសើរថា នាង «ពិតជាគួរឱ្យស្រឡាញ់ណាស់» និងរូបគេ «ពិតជាស្រឡាញ់នាងខ្លាំងណាស់» ជាដើម។

មុនពេលឈានដល់ការចាប់ខ្លួន ជនរងគ្រោះធ្លាប់ បានស្វែងរកជំនួយពីប៉ូលិស ហើយសមត្ថកិច្ចជប៉ុនក៏បានចេញលិខិតព្រមានជាផ្លូវការទៅកាន់បុរសរូបនេះរួចម្តងមកហើយ ប៉ុន្តែជនសង្ស័យ នៅតែបន្តសកម្មភាពតាមរំខាន។

ក្នុងចម្លើយសារភាពជាមួយប៉ូលីស ជនសង្ស័យ ទទួលស្គាល់រាល់ការចោទប្រកាន់ទាំងអស់ ដោយបានលើកឡើងថា រូបគេមិនអាចទប់ចិត្ត និង មិនអាចលាក់បាំងនូវបំណងប្រាថ្នាដែលចង់វិលត្រឡប់ទៅត្រូវគ្នាជាមួយអតីតមិត្តស្រីវិញបានឡើយ៕

Khcct banner

អត្ថបទទាក់ទង