Img 1426
Swift cc time

ភារធារីអាម៉េរិកថ្មី ចាត់ទុកខួប ២៥០ ឆ្នាំនៃឯករាជ្យជាតិ គឺជាសក្ខីភាពនៃអំណាចគង់វង្សយូរអង្វែងនៃសេរីភាព និងការដឹកនាំបែបស្វ័យភាព

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ភារធារីនៃស្ថានទូតអាម៉េរិកថ្មីប្រចាំប្រទេសកម្ពុជា លោកស្រី Aleksandra Zittle 

អាម៉េរិក៖ ភារធារីនៃស្ថានទូតអាម៉េរិកថ្មីប្រចាំប្រទេសកម្ពុជា លោកស្រី Aleksandra Zittle បានចាត់ទុកខួប ២៥០ ឆ្នាំនៃទិវាឯករាជ្យជាតិអាម៉េរិក តាមរយៈយុទ្ធនាការ «សេរីភាព ២៥០»គឺជាសក្ខីភាពមួយសម្រាប់អំណាចគង់វង្សយូរអង្វែងនៃសេរីភាព និង ការដឹកនាំបែបស្វ័យភាព ហើយលោកស្រីបានបញ្ជាក់ថា «ផ្តើមចេញពីដែនដីអាណានិគមតូចៗចំនួន១៣ ហើយបានរីកលូតលាស់ទៅជាប្រជាជាតិមួយ ដែលមានភាពច្នៃប្រឌិត ភាពរឹងមាំផ្នែកសេដ្ឋកិច្ច និងភាពជាអ្នកដឹកនាំ ដែលបានគូសវាសពិភពលោកសម័យទំនើប។ការបញ្ជាក់របស់លោកស្រី ធ្វើឡើងក្នុងកំឡុបខួប ២៥០ ឆ្នាំនៃទិវាឯករាជ្យជាតិអាម៉េរិក កាលពីល្ងាចថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០២៦ ។ 

យោងតាមលោកស្រី Aleksandra Zittle ភារធារីនៃស្ថានទូតអាម៉េរិក បានចូលរួមបើកកម្មវិធីនេះ ដែលរៀបចំឡើងនៅសាលសាលាក្រុងកោះពេជ្រ ដោយទទួលស្វាគមន៍ មន្ត្រីរាជរដ្ឋាភិបាល មន្ត្រីការទូត ថ្នាក់ដឹកនាំធុរកិច្ច តំណាងសង្គមស៊ីវិល និងសមាជិកស្ថានទូតជាង ១០០០ នាក់ ដើម្បីរួមគ្នាអបអរសាទរ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់នេះ។

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងព្រឹត្តិការណ៍នេះ។ក្នុងពិធីនេះ គណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ បានទស្សនាការដាក់តាំងពិព័រណ៍ផលិតផល ពីសំណាក់ក្រុមហ៊ុនអាមេរិកជាច្រើន ដែលបង្ហាញពីនវានុវត្តន៍ និងឧត្តមភាពរបស់អាម៉េរិក ក៏ដូចជាទស្សនានូវពិព័រណ៍ស្ថាបនិក សេរីភាព ២៥០ ដែលជាគំនិតផ្តួចផ្តើមរបស់ សេតវិមាន ក្នុងការលើកតម្លៃពីប្រវត្តិសាស្ត្រ វប្បធម៌ និងវីរបុរសអាម៉េរិក ដែលបានស្ថាបនាសហរដ្ឋអាម៉េរិក ក្នុងរយៈពេល ២៥០ ឆ្នាំកន្លងមកនេះ។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

ក្នុងពិធីនោះ ក្រុមតន្ត្រី Brass មកពីក្រុមតន្ត្រីកងទ័ពអាកាសអាម៉េរិក ក៏បានរួមគ្នាជាមួយសិល្បការិនីកម្ពុជា គឺកញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ជាអតីតសិក្ខាកាមនៃកម្មវិធីទស្សនកិច្ចអ្នកដឹកនាំអន្តរជាតិ (IVLP) តាមរយៈក្រសួងការបរទេសសហរដ្ឋអាម៉េរិក ដែលកញ្ញាចូលរួមសម្តែងសិល្បៈតន្ត្រីដ៏ពិសេសមួយ តាមបទចម្រៀងនៃប្រទេសទាំងពីរ ដើម្បីឆ្លុះបញ្ចាំងពីចំណងមិត្តភាព និងភាពជាដៃគូអស់ជាច្រើនទសវត្សរ៍កន្លងមកនេះ៕


Khcct banner

អត្ថបទទាក់ទង