Img 1426
Swift cc time

កងទ័ពចិន ចុះល្បាតជុំវិញកោះហួងយ៉ាន និងព្រមានប្រយុទ្ធក្នុងករណីឈ្លានពានពីហ្វីលីពីន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ បញ្ជាការដ្ឋានភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន (PLA) នៅថ្ងៃអង្គារនេះ បានប្រកាសថា កង ទ័ពជើងទឹកនិងជើងអាកាសរបស់ខ្លួន បានបើកប្រតិបត្តិការល្បាតត្រៀមប្រយុទ្ធនៅក្នុងដែនទឹកនិងដែនអាកាសនៃកោះហួងយ៉ាន (Huangyan Dao) ព្រមទាំងតំបន់ជុំវិញ។

យោងតាមការចុះផ្សាយរបស់កាសែតចិន CCTV+ បញ្ជាការដ្ឋានភូមិភាគខាងត្បូងចិនបានគូសបញ្ជាក់ថា កោះហួងយ៉ាន គឺជាទឹកដីមិនអាចកាត់ចេញបានរបស់ប្រទេសចិន ហើយកងទ័ពចិនបានបង្កើនសកម្មភាពល្បាតត្រៀមលក្ខណៈជុំវិញកោះនេះ ចាប់តាំងពីខែមិថុនាមកម្ល៉េះ។

ស្ថាប័នយោធាចិនបានគូសបញ្ជាក់ថា «សកម្មភាពល្បាតទាំងនេះ គឺជាវិធានការតបតដ៏មានប្រសិទ្ធភាពមួយ ដើម្បីទប់ទល់នឹងរាល់ទង្វើបំពានច្បាប់ និងការញុះញង់គ្រប់រូបភាព ក្នុងគោលបំណងការពារអធិបតេយ្យភាពទឹកដីរបស់ចិនយ៉ាងម៉ឺងម៉ាត់ ព្រមទាំងរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់សមុទ្រចិនខាងត្បូង»៕

Khcct banner

អត្ថបទទាក់ទង