Img 1426
Swift cc time

អាម៉េរិកកាត់ទោសមហាសេដ្ឋីចិន«Guo Wengui»ជាប់ពន្ធនាគារ ៣០ឆ្នាំ ពីបទក្លែងបន្លំហិរញ្ញវត្ថុ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ញូវយ៉ក៖ មហាសេដ្ឋីជំនួញចិនម្នាក់គឺលោក Guo Wengui នៅថ្ងៃច័ន្ទនេះត្រូវបានតុលាការសហរដ្ឋអាម៉េរិកកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣០ ឆ្នាំនៅសហរដ្ឋអាម៉េរិក ពីបទក្លែងបន្លំហិរញ្ញវត្ថុដ៏ធំមួយ ដែលចៅក្រមសហព័ន្ធម្នាក់ចាត់ទុកសកម្មភាពមហាសេដ្ឋីរូបនេះ បានធ្វើឱ្យមនុស្សជាង ១,០០០ នាក់នៅទូទាំងពិភពលោកខាតបង់រាប់រយលានដុល្លារ។

បើតាមលោកស្រីចៅក្រម Analisa Torres បានអះអាងថាលោក Guo Wengui ដែលបានភៀសខ្លួនចេញពីប្រទេសចិនកាលពីមួយទសវត្សរ៍មុន ហើយបានប្រែខ្លួនទៅជាអ្នករិះគន់គណបក្សកុម្មុយនិស្តចិន ត្រូវបានកាត់ទោសនៅក្នុងបន្ទប់សវនាការមួយក្នុងទីក្រុង Manhattan ។ លោកស្រី Torres បានបញ្ជាក់ថា លោកស្រី Guo មិនទទួលខុសត្រូវចំពោះសកម្មភាពរបស់លោកទេ ហើយផ្ទុយទៅវិញលោកទទូចថា ការប្រព្រឹត្តរបស់លោកមិនបានបង្កការខាតបង់ និងមិនបានបង្កគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ។ លោកស្រីចៅក្រមបានបញ្ជាឱ្យ រឹបអូសប្រាក់សំណងចំនួន ៨៨៩ លានដុល្លារអាម៉េរិកពីលោក Guo Wengui ។

លោកស្រីចៅក្រម Analisa Torres

លោកស្រីបន្តទៀតថាលោក Guo ត្រូវបានកាត់ទោសពីបទចោទប្រកាន់ចំនួនប្រាំបួនក្នុងចំណោមការចោទប្រកាន់ចំនួន ១២ ក្នុងអំឡុងពេលសវនាការរយៈពេលប្រាំពីរសប្តាហ៍ ដែលរដ្ឋអាជ្ញាបានបញ្ជាក់ថារូបគេបានធ្វើការបោកប្រាស់វិនិយោគិនរាប់ពាន់នាក់ តាមរូបភាពក្នុងកិច្ចព្រមព្រៀងក្លែងក្លាយ៕

Khcct banner

អត្ថបទទាក់ទង