Img 1426
Swift cc time

វៀតណាមនឹងពិន័យអ្នក«លួចចម្លង»អត្ថបទព័ត៌មានពី ៧៦០-១១៤០ដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហាណូយ៖ រដ្ឋាភិបាលវៀតណាម នឹងចាត់វិធានការលើអ្នកប្រើប្រាស់បណ្តាញសង្គមដែលលួចចម្លងអត្ថបទព័ត៌មានទាំងស្រុង ឬផ្នែកណាមួយយកទៅបង្ហោះបន្តដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ។ អ្នកល្មើស នឹងត្រូវប្រឈមមុខនឹងការផាកពិន័យជាប្រាក់ចាប់ពី ២០ ដល់ ៣០លានដុង (ប្រមាណ ៧៦០ ដល់ ១,១៤០ដុល្លារអាម៉េរិក) បទបញ្ញត្តិថ្មីនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដាតទៅ។

ថ្លែងប្រាប់កាសែត VN Express លោក Le Quang Tu Do ប្រធានអាជ្ញាធរផ្សាយសំឡេង និងព័ត៌មានអេឡិចត្រូនិកបានពន្យល់ថា ការចែករំលែកត្រឹមតែតំណភ្ជាប់ (Link) ព័ត៌មានគឺមិនខុសច្បាប់នោះទេ ព្រោះវាគ្រាន់តែជាផ្លូវនាំទៅកាន់ប្រភពដើម ប៉ុន្តែការយកតំណភ្ជាប់ទៅបង្ហោះរួមជាមួយការលួចចម្លងខ្លឹមសារអត្ថបទខ្លះ ឬទាំងអស់គឺចាត់ទុកថាជាការរំលោភកម្មសិទ្ធិបញ្ញា។

លោកបន្ថែមថា ចំពោះការយកគំនិតចម្បងទៅសរសេរឡើងវិញ (Rewrite) អាជ្ញាធរវៀតណាម នឹងពិនិត្យទៅតាមករណីជាក់ស្តែង ដោយព័ត៌មានទូទៅដែលផ្សាយព្រោងព្រាតគឺមិនអីឡើយ តែបើជាព័ត៌មានផ្តាច់មុខ ឬមានការចុះទៅសម្ភាសន៍ស្វែងរកទិន្នន័យស៊ីជម្រៅដោយផ្ទាល់ពីសំណាក់ស្ថាប័នណាមួយ នោះការលួចចម្លងយកទៅកែច្នៃក៏នៅតែខុសច្បាប់ដែរ។ លោកបានសង្កត់ធ្ងន់ថា មិនថាយកសម្ភារៈទាំងនោះទៅប្រើប្រាស់ក្នុងគោលបំណងពាណិជ្ជកម្ម ឬសង្គមកិច្ចឡើយ ដាច់ខាតត្រូវតែសុំការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិជាមុន៕

Khcct banner

អត្ថបទទាក់ទង