Img 1426
Swift cc time

ឱកាសអាហារូបករណ៍សិក្សា«ថ្នាក់អនុបណ្ឌិត»នៅប្រទេសអៀរឡង់ សិក្សាទាក់ទងនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

អៀរឡង់៖ កម្មវិធីអាហារូបករណ៍អៀរឡង់ (Ireland Fellows) កំពុងបើកជ្រើសរើសយុវជនក្នុងតំបន់អាស៊ីមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ សិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសអៀរឡង់ សិក្សាទាក់ទងនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ក្រោមការគាំទ្រជំនួយដោយរាជរដ្ឋាភិបាលប្រទេសអៀរឡង់។

កម្មវិធីអាហារូបករណ៍អៀរឡង់សម្រាប់ឆ្នាំសិក្សា២០២៧ ផ្តល់ជូនលើជំនាញរួមមាន៖ កសិកម្ម សុខាភិបាល ការអប់រំ សិទ្ធិមនុស្ស វិទ្យាសាស្ត្រកុំព្យូទ័រ វិស្វកម្ម អាជីវកម្ម និងជាច្រើនទៀត។ ចំណេះដឹងបានមកពីជំនាញទាំងនេះ ត្រូវតែស្ថិតក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ ហើយត្រូវប្រកដថាអាចយកមកអភិវឌ្ឍប្រទេសកម្ពុជាបាន ខណៈចងទំនាក់ទំនងល្អជាមួយប្រទេសអៀរឡង់។

ចំពោះលក្ខខណ្ឌ បេក្ខជនត្រូវតែជាពលរដ្ឋនៃប្រទេសវៀតណាម កម្ពុជា និងឡាវ។ បេក្ខជនត្រូវមានបរិញ្ញាបត្រតែទទួលស្គាល់ពីរដ្ឋាភិបាល និងមានកម្រិតពិន្ទុល្អចាប់ពី 3.0ឡើងទៅ និងមានប្រវត្តការងាររយៈពេល៣ឆ្នាំ ធ្វើការពាក់ព័ន្ធនឹងជំនាញដែលបានជ្រើសរើស។ បន្ថែមពីនេះ បេក្ខជនត្រូវមានការយល់ដឹងច្បាស់លាស់អំពីជំនាញសិក្សា និងមានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសល្អប្រសើរ ខណៈមានសមត្ថភាព និងសេចក្តីប្រាថ្នាក្លាយជាអ្នកដឹកនាំ មានការប្តេជ្ញាចិត្តចំពោះការសម្រេចបាននូវ SDGs នៅក្នុងប្រទេសកម្ពុជា។

បេក្ខជនទាំងអស់ត្រូវឆ្លងកាត់ដំណាក់កាល ៣រួមមាន៖ ការដាក់ពាក្យបឋម (Preliminary Application) ការដាក់ពាក្យលម្អិត (Detailed Application) និងការសម្ភាសន៍ (Interviews)។ អាហារូបករណ៍នេះ គ្របដណ្តប់តែបេក្ខជនប៉ុណ្ណោះ។ ការគាំទ្រផ្នែកហិរញ្ញវត្ថុ ឬទិដ្ឋាការសម្រាប់ប្តីឬប្រពន្ធ ឬអ្នកនៅក្នុងបន្ទុកមិនត្រូវបានរាប់បញ្ចូលក្នុងវិសាលភាពនៃកម្មវិធីនោះទេ។

សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍លើអាហារូបករណ៍នេះ សូមស្វែងរកព័ត៌មានបន្ថែមតាមរយៈ https://www.ireland.ie/en/ireland-fellows-programme/ និងដាក់ពាក្យតាមរយៈ [email protected] យ៉ាងយូរត្រឹមថ្ងៃទី២៦ កក្កដា ២០២៦៕

Khcct banner

អត្ថបទទាក់ទង