Img 1426
Swift cc time

ធ្លាក់ឧទ្ធម្ភាគចក្រក្រុមហ៊ុន «ប្រេងយក្ស Aramco»របស់អារ៉ាប់សម្លាប់មនុស្ស ១៤នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អារ៉ាប់៖ ឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់នៅទីក្រុង Ras Tanura នៃប្រទេសអារ៉ាប៊ីសាអូឌីតកាលពីព្រឹកថ្ងៃអាទិត្យ ឧទ្ធម្ភាគចក្រមួយគ្រឿងនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រេងយក្ស Aramco របស់អារ៉ាប៊ីសាអូឌីតបានធ្លាក់នៅភាគខាងលិចនៃច្រកសមុទ្រ ហ័រមូស ដោយបានសម្លាប់មនុស្សនៅលើឧទ្ធម្ភាគចក្រនេះអស់ ១៤នាក់។ 

ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីតបានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីម្នាក់ដែលមិនបញ្ចេញឈ្មោះនៅក្រសួងថាមពលថាការស៊ើបអង្កេតកំពុងដំណើរការ ដោយមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ ដើម្បីកំណត់មូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រនេះ ដោយមានសរុបទាំងអស់ ១៤ នាក់នៅលើយន្តហោះគឺជាជនជាតិអារ៉ាប៊ីសាអូឌីត ហើយគ្មាននរណាម្នាក់បានរួចជីវិតពីគ្រោះថ្នាក់ធ្លាក់យន្តហោះនោះទេ៕

Khcct banner

អត្ថបទទាក់ទង