អាល្លឺម៉ង់៖ ស្ត្រីបួននាក់ និងបុរសពីរនាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារមួយនៅឯមណ្ឌលសុខុមាលភាពយុវជនមួយកន្លែងនៅក្នុងទីក្រុង Stade ភាគខាងជើងប្រទេសអាល្លឺម៉ង់កាលពីល្ងាចថ្ងៃច័ន្ទ ប៉ូលីសប្រចាំទីក្រុង Stade បានអះអាងថាមានមនុស្សជាច្រើននាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបាញ់ប្រហារនេះ ក្នុងការបាញ់ប្រហារនេះមនុស្សប្រាំនាក់បានស្លាប់នៅកន្លែងកើតហេតុភ្លាមៗ ខណៈដែលមនុស្សទីប្រាំមួយបានស្លាប់ដោយសាររបួសកំឡុងពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ប៉ូលីសក្នុងតំបន់បានបញ្ជាក់ថាជនល្មើសដែលត្រូវបានចោទប្រកាន់ ត្រូវបានចាប់ខ្លួនភ្លាមៗបន្ទាប់ពីការបាញ់ប្រហារបានកើតឡើងជនល្មើស គឺជាពលរដ្ឋតួកគី ប្រុសវ័យ ៤៥ ឆ្នាំ។ ការស៊ើបអង្កេតលើកាជនល្មើសកំពុងបន្ត អាជ្ញាធរជឿថា ហេតុផលរបស់ជនសង្ស័យដែលឈានទៅដល់បើកការវាយប្រហារអាចមកពីវិបត្តិគ្រួសារ៕