Img 1426
Swift cc time

ត្រឹម ៣ថ្ងៃ មនុស្សជាង ១,០០០ នាក់បានស្លាប់ ដោយសារព្យុះកម្តៅនៅបារាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ប៉ារីស៖ វិបត្តិព្យុះកម្តៅកម្រិតធ្ងន់ធ្ងរកំពុងវាយប្រហារប្រទេសបារាំង ចាប់តាំងពីថ្ងៃពុធ រហូតដល់ថ្ងៃសុក្រសប្តាហ៍មុនមកបានបណ្តាលឱ្យមានចំនួនអ្នកស្លាប់កើនឡើងលើសពីការរំពឹងទុកឈានដល់ជាង ១,០០០នាក់។ នេះបើយោងតាមទិន្នន័យបឋមពីទីភ្នាក់ងារសុខភាពសាធារណៈរបស់ប្រទេសបារាំង ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ។

បើតាមទីភ្នាក់ងារសុខភាពសាធារណៈរបស់បារាំង បច្ចុប្បន្នមានតំបន់ជាច្រើនកំពុងស្ថិតក្រោមការប្រកាសអាសន្នកម្រិតពណ៌ក្រហម (រលកកម្តៅខ្លាំង) រួមមានតំបន់ Ile-de-France, Brittany, Centre-Val de Loire, និង Normandy ដែលបង្កឱ្យមនុស្សរាប់រយនាក់បាត់បង់ជីវិតជារៀងរាល់ថ្ងៃ ដោយចំនួនអ្នកស្លាប់ប្រចាំថ្ងៃបានហក់ឡើងលើសពី ១,៤០០នាក់ ទាំងក្នុងថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។

ទីភ្នាក់ងារនេះបញ្ជាក់ថា ឥទ្ធិពលនៃកម្តៅខ្លាំងនេះបានបង្កឱ្យមានការកើនឡើងនូវអត្រាមរណភាពយ៉ាងខ្លាំង ដោយលាតសន្ធឹងចាប់ពីតាមមន្ទីរពេទ្យ ផ្ទះថែទាំមនុស្សចាស់ រហូតដល់តាមលំនៅឋានផ្ទាល់ខ្លួន។ ក្នុងនោះ ករណីស្លាប់នៅតាមផ្ទះមានការហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់ ពោលគឺកើនឡើងប្រមាណ ៤០ភាគរយ ចាប់តាំងពីថ្ងៃពុធមក។

ទីភ្នាក់ងារសុខភាពសាធារណៈគូសបញ្ជាក់ថា ប្រសិនបើប្រៀបធៀបទៅនឹងស្ថានភាពធម្មតា កាលពីខែមេសា និងខែឧសភាកន្លងទៅ ប្រទេសបារាំងមានអ្នកស្លាប់ជាមធ្យមត្រឹមតែចន្លោះពី ៩០០ ដល់ ១,០០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ប៉ុន្តែគម្លាតនៃការស្លាប់បានហក់ឡើងខ្ពស់ភ្លាមៗនៅពេលរលកកម្តៅនេះវាយប្រហារ៕


Khcct banner

អត្ថបទទាក់ទង