Img 1426
Swift cc time

ភាពយន្តឯកសារ «ភាពក្លាហានត្រូវបានបំបែក» ឆ្លុះបញ្ចាំងពីដំណើរជីវិត របស់អតីតកុមារទាហាននៃរបបខ្មែរក្រហម

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
 

ភ្នំពេញ៖ ខ្សែភាពយន្តឯកសារ «ភាពក្លាហានត្រូវបានបំបែក»  ឆ្លុះបញ្ចាំងពីដំណើរជីវិតដ៏វិសេសវិសាលរបស់អតីតកុមារទាហាននៃរបបខ្មែរក្រហមជាអ្នកទោសសង្គ្រាមនិងជាអ្នករស់រានមានជីវិតពីគ្រាប់មីនដែលរឿងរ៉ាវរបស់លោក បានផ្តល់ជាការពិចារណានិងការយល់ដឹងយ៉ាងស៊ីជម្រៅអំពីការឈឺចាប់ផ្លូវចិត្ត(របួសផ្លូវចិត្ត )ភាពធន់រឹងមាំ ការព្យាបាលរបួសផ្លូវចិត្ត និងការផ្សះផ្សាជាតិ។  ខ្សែភាពយន្តនេះនឹងចាប់ផ្តើមចាក់បញ្ចាំងទៅកាន់សាលារៀន សាកលវិទ្យាល័យ និងសហគមន៍នានានៅទូទាំងប្រទេសកម្ពុជា ពីថ្ងៃទី២៩ មិថុនា ២០២៦ នេះតទៅ។

 

ភាពយន្តឯកសារដែលមានចំណងជើង «ភាពក្លាហានត្រូវបានបំបែក» (Broken Courage) ត្រូវបានដឹកនាំដោយអ្នកដឹកនាំភាពយន្តជនជាតិកាណាដា លោក ដេវីដ ផេក (David Peck) និងផលិតឡើងដោយមានការសហការជាមួយដៃគូនានានៅប្រទេសកម្ពុជា ។ ភាពយន្តនេះបានទទួលពានរង្វាន់នានា ព្រមទាំងបានចាក់បញ្ចាំងនៅ កាណាដា អឺរ៉ុប សហរដ្ឋអាមេរិកនិងនៅអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ។ 

 

បន្ទាប់ពីទទួលបានជោគជ័យក្នុងការចាក់បញ្ចាំងនៅទូទាំងប្រទេសកម្ពុជា កាណាដា អឺរ៉ុប សហរដ្ឋអាមេរិកនិងនៅអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ យុទ្ធនាការនេះ នឹងនាំយក ខ្សែភាពយន្តនេះរួមជាមួយកិច្ចពិភាក្សាសម្របសម្រួលទៅកាន់សាលារៀនសាកលវិទ្យាល័យ និងសហគមន៍នានានៅទូទាំងប្រទេសកម្ពុជា។

តាមរយៈការចាក់បញ្ចាំងទាំងនេះ ទស្សនិកជនអាចអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាអំពីការកសាងសន្តិភាព សុខភាពផ្លូវចិត្ត ការស្តារឡើងវិញពីការឈឺចាប់ផ្លូវចិត្តភាពជាអ្នកដឹកនាំ និងសមត្ថភាព ដ៏រឹងមាំរបស់មនុស្ស ក្នុងការសម្របខ្លួននិងព្យាបាលរបួសផ្លូវចិត្ត។  លោកជា សុភាព នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលបុប្ផាណាបានរៀបរាប់ថា ៖ភាពយន្តឯកសារ«ភាពក្លាហានត្រូវបានបំបែក»មិនត្រឹមតែជាខ្សែភាពយន្តដែលនិយាយអំពីផលវិបាកនៃជម្លោះ ប៉ុណ្ណោះទេប៉ុន្តែវាក៏ជាភាពយន្តដែលបង្ហាញពីភាពធន់រឹងមាំសេចក្តីថ្លៃថ្នូរនិងលទ្ធភាព នៃការផ្លាស់ប្តូរផងដែរ។  យើងមានកិត្តិយសណាស់ក្នុងការគាំទ្រយុទ្ធនាការមួយដែលលើកទឹកចិត្តដល់កិច្ចសន្ទនា ការសិក្សារៀនសូត្រ និងការយល់ចិត្តគ្នាទៅវិញទៅមកក្នុងចំណោមមនុស្សគ្រប់ជំនាន់»។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា សហការជាមួយមជ្ឍមណ្ឌលបណ្ដុះបណ្ដាលជំនាញនិងទទួលការថតភាពយន្តនៅកម្ពុជា (Cambodian Film Commission) និងស្ថាប័ន LW Scientific បើកយុទ្ធនាការជាតិការចាក់បញ្ចាំងភាពយន្ត « ភាពក្លាហានត្រូវបានបំបែក» នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅរោងភាពយន្ត លេជេន (Legend Cinema) ផ្សារទំនើបអ៊ិចឆេងស្ឃ្វែរ (Exchange Square) រាជធានីភ្នំពេញ៕

Khcct banner

អត្ថបទទាក់ទង