Img 1426
Swift cc time

ប្រព័ន្ធផ្សព្វផ្សាយដ៌មានឥទ្ធិពលរបស់រដ្ឋចិន ចាប់អារម្មណ៍សន្ទរកថា សម្តេច ហ៊ុន ម៉ាណែត ឆ្លើយសំណួរចំៗពីក្តីបារម្ភរបស់ពលរដ្ឋចិនថា «តើមកកម្ពុជា មានសុវត្ថិភាពទេ?»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ប្រព័ន្ធផ្សព្វផ្សាយដ៏មានឥទ្ធពលរបស់រដ្ឋចិន គឺ China Overseas Chinese Network (Qiaowang) បានចាប់អារម្មណ៍ការចុះផ្សាយពីសន្ទរកថារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេច ហ៊ុន ម៉ាណែត ដែលបានឆ្លើយសំណួរចំៗ ពាក់ព័ន្ធក្តីបារម្ភរបស់ពលរដ្ឋចិនមកកម្ពុជា «តើកម្ពុជាមានសុវត្ថិភាពទេ?»។ខ្លឹមសារគោល គឺយោងពី ស៊ីស៊ីថាមស៍ ភាសាចិន របស់កម្ពុជា។

ក្នុងពិធីសំណេះសំណាលជាមួយគ្រួសារ SME កម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានប្រកាសជំហរជាថ្មីពីគោលដៅបោសសំអាត Online Scams ចេញពីកម្ពុជាដែលសម្តេចចាត់ទុកថា ជាសេដ្ឋកិច្ចខ្មៅបំផ្លាញមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។វិធានការក្តៅរបស់មេដឹកនាំកម្ពុជានេះ គឺដើម្បីធានាដល់សុខសុវត្តិភាពដល់អ្នកវិនិយោគ ទេសចរអន្តរជាតិក្នុងប្រទេសកម្ពុជា។

ក្នុងសន្ទរកថានោះ សម្តេច ហ៊ុន ម៉ាណែត ថែមទាំងបានបង្ហើបពីខ្លឹមសារនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលលោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ រាយការណ៍ថា ពលរដ្ឋចិនជាច្រើនបានសួរដោយផ្ទាល់ថា៖ «តើកម្ពុជាមានសុវត្ថិភាពទេ?»

ជាការឆ្លើយតប សម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សំណួរនេះពិតជាឆ្លុះបញ្ចាំងពីការយល់ឃើញរបស់សហគមន៍អន្តរជាតិ ចំពោះកម្ពុជា ហើយរាជរដ្ឋាភិបាលត្រូវទទួលស្គាល់ និង ដោះស្រាយបញ្ហានេះ ដើម្បីឆ្លើយតបនឹងក្តីបារម្ភរបស់ភ្ញៀវទេសចរ និង វិនិយោគិនបរទេសអំពីសន្តិសុខ និង បរិយាកាសវិនិយោគ។

សម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តរក្សាវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹង ដើម្បីឱ្យនៅពេលជនបរទេសនិយាយអំពីកម្ពុជា ពួកគេនឹងនឹកឃើញដល់វិស័យទេសចរណ៍ ការវិនិយោគ និង ឱកាសអាជីវកម្ម ជំនួសឱ្យ Online Scams និងក្តីបារម្ភអំពីសន្តិសុខ។បន្ថែមពីនេះ នៅពេលខាងមុខកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ខណៈបច្ចុប្បន្នមានប្រទេសចំនួន ៣០ បញ្ជាក់ថានឹងចូលរួមជាមួយកម្ពុជា។

សន្ទរកថា សំខាន់នេះ ត្រូវបាន ស៊ីស៊ីថាមស៍ ភាសាចិន របស់កម្ពុជា យកមកចុះផ្សាយទាំងអត្ថបទ និងធ្វើជាវីដេអូ ហើយប្រព័ន្ធផ្សព្វផ្សាយចិននានាបូករួមទាំង ប្រព័ន្ធផ្សព្វផ្សាយដ៏មានឥទ្ធពលរបស់រដ្ឋចិន គឺ China Overseas Chinese Network (Qiaowang) ផ្សាយបន្ត ដើម្បីផ្តល់ព័ត៌មានដល់ពលរដ្ឋចិនទាំងក្នុង និងក្រៅប្រទេសរាប់សិនលាននាក់៕

ស៊ីស៊ីថាមស៍ ភាសាចិន បានចុះផ្សាយវីដេអូសន្ទរកថារបស់សម្តេច ហ៊ុន ម៉ាណែត ឆ្លើយតបដោយផ្ទាល់ចំពោះសំណួរដែលពលរដ្ឋចិនព្រួយបារម្ភថា «តើមកកម្ពុជា មានសុវត្ថិភាពទេ?»។ វីដេអូនេះ បង្ហោះនៅលើបណ្តាញសង្គម Douyin (TikTok ចិន) ទទួលបានអ្នកទស្សនាជាង ១៨ ម៉ឺននាក់។


Khcct banner

អត្ថបទទាក់ទង