មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរពូទីន បានទទួលស្គាល់ថា ប្រទេសរុស្ស៊ីកំពុងរងទុក្ខដោយសារ ការខ្វះខាតប្រេងឥន្ធនៈបន្ទាប់ពីអ៊ុយក្រែនបន្តបើកការវាយប្រហារយ៉ាងសន្ធាប់លើរោងចក្រថាមពលសំខាន់របស់រុស្ស៊ីជាច្រើនទីតាំង។ នេះបើយោងតាមបទសម្ភាសន៍មួយរបស់លោកពូទីនដែលបានចេញផ្សាយដោយវិមានក្រឹមឡាំងកាលពីថ្ងៃអាទិត្យ។
បើតាមលោកប្រធានាធីបតី ពូទីន ចំពោះការវាយប្រហារប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាទូទៅ និងហេដ្ឋារចនាសម្ព័ន្ធថាមពល ការវាយប្រហារទាំងនេះទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់យើងបង្កើតបញ្ហានោះជាការពិត។ លោកថា ឥឡូវនេះយើងកំពុងសង្កេតឃើញមានការខ្វះខាតប្រេងឥន្ធនៈ តែលោកថារឿងនេះមិនសំខាន់នោះទេ។ លោកបន្តថា ភារកិច្ចចម្បងឥឡូវនេះគឺបង្កើនសមត្ថភាពការពារប្រឆាំងយន្តហោះរបស់អ៊ុយក្រែន និងធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈ ជាពិសេសទៅកាន់តំបន់គ្រីមៀ។
អាជ្ញាធរនៅក្នុងតំបន់គ្រីមៀបានប្រកាសពីស្ថានភាពអាសន្នក្នុងការកង្វះប្រេងឥន្ធនៈ និងការដាច់ចរន្តអគ្គិសនីដែលបង្កឡើងដោយការវាយប្រហាររបស់អ៊ុយក្រែនលើខ្សែសង្វាក់ដឹកជញ្ជូន និងរោងចក្រប្រេងរបស់ខ្លួន។
ជាការឆ្លើយតបអ៊ុយក្រែនបានចាត់ទុកប្រហារនេះថាជាការសងសឹកដ៏យុត្តិធម៌ចំពោះការបាញ់ផ្លោងស្ទើរតែរាល់ថ្ងៃរបស់រុស្ស៊ីទៅលើជនស៊ីវិលអ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធថាមពលចាប់តាំងរុស្ស៊ីបើកការវាយប្រហារ និងឈ្លានពានចូលប្រទេសខ្លួនតាំងពីចុងខែកុម្ភៈ ឆ្នាំ ២០២២ មក៕