ការ៉ាកាស៖ គ្រោះរញ្ជួយដីនៅប្រទេសវេណេស៊ុយអេឡាចាប់តាំពីល្ងាចថ្ងៃពុធសប្តាហ៍មុនមក គិតត្រឹមព្រឹកថ្ងៃច័ន្ទ ទី ២៩ មិថុនា នេះបានស្លាប់កើនដល់ជាង ១៥០០នាក់ ខណៈរាប់ពាន់នាកទៀតបន្តបាត់ខ្លួនកប់ក្នុងគំនរបាក់បែកនៃអគារដែលបានដួលរលំប្រមាណ ៧៧៤ ខ្នង ដោយហេដ្ឋារចនាសម្ព័ន្ធនាៗ រួមទាំងផ្លូវថ្នល់ជាច្រើនរងការខូចខាតមិនធ្លាប់មានក្នុងគ្រោះរញ្ជួយដីកម្រិត ៧.៥ វ៉ិចទ័រត្រឹមតែជិត ១ នាទីតែប៉ុណ្ណោះ។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ក្រុមជួយសង្គ្រោះកំពុងតែបន្ត ស្វែងរកអ្នករស់រានមានជីវិតបន្ថែមទៀតពីការរញ្ជួយដីដ៏ខ្លាំងពីរលើកដែលបានវាយប្រហារប្រទេសវេណេស៊ុយអេឡាក្នុងសប្តាហ៍មុន ដោយចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីពីរលើកកាលពីថ្ងៃពុធបានកើនឡើងដល់ជិត ១៥០០ នាក់អគាររាប់សិបខ្នងបានដួលរលំទៅជាគំនរខ្សាច់ និងកម្ទេចកម្ទីនៅក្នុងរដ្ឋឆ្នេរសមុទ្រ ចម្ងាយប្រហែល ៤០ គីឡូម៉ែត្រ (២៥ ម៉ាយ) ភាគខាងជើងនៃទីក្រុងការ៉ាកាស។
លោក Jorge Rodriguez ប្អូនប្រុសរបស់ប្រធានាធិបតីស្តីទី និងជាប្រធានរដ្ឋសភាវេណេស៊ុយអេឡា បានបញ្ជាក់ថា ចំនួនអ្នកស្លាប់បានកើនឡើង ២០ នាក់នៅថ្ងៃអាទិត្យ ដល់ ១,៤៥០ នាក់។ លោកបានបន្ថែមថា មនុស្ស ៣,១៥០ នាក់នៅតែរងរបួសនិងជាង ១២,៧២១នាក់ត្រូវបានផ្លាស់ទីលំនៅ និងអគារ ៧៧៤ ខ្នងបានដួលរលំ។ លោកបានមានប្រសាសន៍ថាយើងកំពុងស្ថិតក្នុងគ្រាលំបាកដើម្បីបន្តជួយសង្គ្រោះជីវិត និងសាងសង់ជំរំដែលមនុស្សទាំងនោះដែលបានបាត់បង់ផ្ទះសម្បែង ឬអ្នកដែលមិនអាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគេវិញបាន៕