Img 1426
Swift cc time

ធ្លាក់យន្តហោះលោតឆ័ត្រយោងមួយគ្រឿងភាគឦសានប្រទេសបារាំង សម្លាប់មនុស្ស១១នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

បារាំង៖ មនុស្សប្រមាណ ១១ នាក់បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះលោតឆ័ត្រយោងមួយគ្រឿងភាគឦសានប្រទេសបារាំងកាលពីថ្ងៃអាទិត្យ អ្នកស្លាប់រួមមានគ្រូបង្វឹកលោតឆ័ត្រយោងចំនួន ៥ នាក់ អ្នកលោតឆ័ត្រយោងថ្មីចំនួន ៥ នាក់ និងអ្នកបើកយន្តហោះម្នាក់។ លោក Philippe Tabarot រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនបានចាត់ទុកនេះជាគ្រោះថ្នាក់អាកាសចរណ៍ដ៏ធំបំផុតរបស់ប្រទេសបារាំងដែលពាក់ព័ន្ធនឹងការលោតឆ័ត្រយោងក្នុងរយៈពេលប្រហែល ៣០ ឆ្នាំ។

បើតាមការបញ្ជាក់របស់លោក Philippe Tabarot លោកនៅមិនទាន់អាចបញ្ជាក់អំពីមូលហេតុពិតប្រាកដដែលបណ្តាលឱ្យមានការធ្លាក់នោះទេ លោកថាយន្តហោះបានធ្លាក់ពីលើមេឃភ្លាមៗ និងបណ្តាលឲ្យអ្នកដែលនៅលើយន្តហោះស្លាប់បាត់បង់ជីវិតទាំងអស់គ្នា។ លោកបន្ថែមថាយន្តហោះនេះទើបតែហោះឡើងពីអាកាសយានដ្ឋាន Nancy-Essey នៅជាយក្រុង Nancy នៅពេលដែលវាបានធ្លាក់ចុះប្រហែល ៣០០ ម៉ែត្រ ពីផ្លូវរត់។

លោកបន្តទៀតថាប្រសិនបើរឿងនេះបានកើតឡើងនៅចម្ងាយត្រឹមតែប៉ុន្មានម៉ែត្រប៉ុណ្ណោះ គ្រោះថ្នាក់នេះអាចបណ្តាលឲ្យមានអ្នករងរបួស និងមិនអាចមានអ្នកស្លាប់ឡើយ លោកថាយន្តហោះបានផ្អៀងទៅខាងឆ្វេងបន្ទាប់ពីហោះឡើង ហើយបានធ្លាក់ក្នុងរយៈពេលមិនដល់មួយនាទីក្រោយមកនៅជិតផ្ទះពលរដ្ឋដែលរស់នៅកន្លែងកើតហេតុ។

ភ្លាមៗប៉ូលិសបានឡោមព័ទ្ធបំណែកយន្តហោះដែលបាក់បែក ទីភ្នាក់ងារតាមដានការហោះហើរបានកំណត់អត្តសញ្ញាណយន្តហោះនេះថាជាយន្តហោះម៉ាស៊ីនតែមួយ Pilatus PC-6 ដែលជាប្រភេទយន្តហោះដឹកទំនិញ អ្នកដំណើរ និងសម្រាប់អ្នកលោតឆ័ត្រយោង៕

Khcct banner

អត្ថបទទាក់ទង