Img 1426
Swift cc time

អាម៉េរិក-អ៊ីរ៉ង់យល់ព្រមផ្អាកការវាយប្រហារគ្នា និងបន្តកិច្ចចរចាសន្តិភាព

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ សហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានសម្រេចយល់ព្រមផ្អាកការវាយប្រហារគ្នាជាបណ្តោះអាសន្នដើម្បីបន្តបើកផ្លូវចរចាសន្តិភាពជាមួយគ្នាឡើងវិញ។ ការព្រមព្រៀងគ្នាបន្តចរចាឡើងវិញនេះធ្វើឡើងបន្ទាប់ពីលោក ដូណាល់ត្រាំ កាលពីថ្ងៃអាទិត្យបានបញ្ជាបើការវាយប្រហារទីតាំងផ្ទុកមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ និងទីតាំងរ៉ាដាតាមឆ្នេរសមុទ្រ ដោយលោកបានចោទអ៊ីរ៉ង់ថារំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ម្តងទៀត នៅក្នុងសាររបស់លោកត្រាំកាលពីថ្ងៃអាទិត្យលោកក៏បានគំរាមបោសសំអាតអ៊ីរ៉ង់ចេញពីផែនដីថែមទៀត។

មន្ត្រីអាម៉េរិកម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មាន The Hill កាលពីថ្ងៃអាទិត្យថា សហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានយល់ព្រមផ្អាកការវាយប្រហារគ្នា ហើយអនុញ្ញាតឱ្យនាវាឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ធ្វើដំណើរឡើងវិញបានធម្មតាបន្ទាប់ពីការប្រយុទ្ធគ្នាឡើងវិញបានផ្ទុះកាលពីល្ងាចថ្ងៃសៅរ៌។ មន្ត្រីរូបនេះបន្ថែមថាកិច្ចចរចាបច្ចេកទេសត្រូវបានគ្រោងនឹងបន្តលើគ្រប់វិស័យទាំងអស់នៃអនុស្សរណៈយោគយល់គ្នា។ ភាគីទាំងពីរនឹងផ្អាកការវាយប្រហារគ្នា ហើយនាវាអាចធ្វើដំណើរដោយសេរីឡើងវិញបាន។

គួរកត់សម្គាល់ថាសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ដែលបានចាប់ផ្តើមកាលពីបួនខែមុនបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានការរង្គោះរង្គើល បង្កើនតម្លៃប្រេងឥន្ធនៈនៅសហរដ្ឋអាម៉េរិក នៅអាស៊ី និងធ្វើឱ្យទំនាក់ទំនងរបស់អាម៉េរិកជាមួយអ៊ីស្រាអែល និងសម្ព័ន្ធមិត្តអឺរ៉ុបមានភាពតានតឹង ដោយកាលពីថ្ងៃសុក្រ អ៊ីរ៉ង់បានអះអាងពីសិទ្ធិអំណាចរបស់ខ្លួនលើច្រកសមុទ្រ ហ័រមូស ដោយព្រមានថា ការឆ្លងកាត់ដោយសុវត្ថិភាពតាមរយៈផ្លូវទឹកអាចត្រូវបានធានាសម្រាប់តែនាវាដែលសម្របសម្រួលជាមួយរដ្ឋាភិបាលប៉ុណ្ណោះ៕

Khcct banner

អត្ថបទទាក់ទង