Img 1426
Swift cc time

រញ្ជួយដី នៅវេណេស៊ុយអេឡាស្លាប់កើនដល់ជាង ៩០០នាក់ និងជាង ៣ពាន់នាក់រងរបួស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ការ៉ាកាស៖ គ្រោះរញ្ជួយដីកម្រិត ៧.៥វ៉ិចទ័រមិនធ្លាប់មានកាលពីល្ងាចថ្ងៃពុធនៅក្នុងប្រទេស វេណេស៊ុយអេឡា គិតត្រឹមព្រឹកថ្ងៃសៅរ៌ទី ២៧ មិថុនានេះបានបណ្តាលឲ្យមានអ្នកស្លាប់កើនដល់ជាង ៩០០ នាក់និង ៣៣៦០នាក់រងរបួស ខណៈរាប់សិបនាក់កំពុងបន្តបាត់ខ្លួនកប់ក្នុងគំនរបាក់បែកនៃអគារដែលបានដួលរលំក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធនាៗក្នុងទីក្រុងធំៗជាច្រើនរងការខូចខាតមិនធ្លាប់មានកន្លងមក។

យោងតាមរដ្ឋាភិបាលវេណេស៊ុយអេឡា បានអះអាងថាមានមនុស្ស ១៧២នាក់នៅតែជាប់គាំងក្នុងគំនរអគារបាក់បែក ៩២០នាក់បានស្លាប់ និង ៣៣៦០នាក់រងរបួស បន្ទាប់ពីរញ្ជួយដីបានបំផ្លាញផ្នែកខ្លះនៃទីក្រុងការ៉ាកាស និងតំបន់ជុំវិញនៅល្ងាចថ្ងៃពុធ។ មនុស្សជាង ៥០.០០០នាក់ត្រូវបានរាយការណ៍ថាបាត់ខ្លួន ក្រោយកើតហេតុដីបានរញ្ជួយម្តងទៀតនៅរសៀលថ្ងៃសុក្រ ដែលជាកម្លាំងរញ្ជួយខ្សោយជាង ៤.៩ រ៉ិចទ័រ ដែលបានកើតមានឡើងនៅក្នុងរដ្ឋធានីការ៉ាកាស និងក្បែរទីក្រុងម៉ារ៉ាកាយ តែគ្រោះរញ្ជួយដីក្រោយនេះមិនមានការខូចខាតធ្ងន់ធ្ងរនោះទេ។

បច្ចុប្បន្ននេះក្រុមអ្នកជួយសង្រ្គោះកំពុងតែមមាញឹកក្នុងការស្វែងរកអ្នកដែលកំពុងតែបន្តបាត់ខ្លួន កប់ក្នុងគំនរបាក់បែកនៃអគារដែលបានដួលរលំ។ ប្រធានាធីបតីស្តីទីរបស់ វេណេស៊ុយអេឡា លោកស្រី Delcy Rodríguez បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននិងបើកយុទ្ធនាការស្វែងរកអ្នកដែលកំពុងតែជាប់គាំងក្នុងអគារ៕


Khcct banner

អត្ថបទទាក់ទង