Img 1426
Swift cc time

នាយករដ្ឋមន្ត្រីចិន៖ កម្ពុជា-ចិនត្រូវតែពួតដៃគ្នាការពារផលប្រយោជន៍រួមនៃប្រទេសទាំងពីរ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ចិន៖ នាយករដ្ឋមន្ត្រីនៃមហាអំណាចចិន លោក លី ឈៀង បានប្រកាសពីជំហរជាថ្មីនៃឆន្ទៈរបស់ចិន ក្នុងការចាប់ដៃជាមួយកម្ពុជា ដើម្បីរួមគ្នាដោះស្រាយហានិភ័យ និងបញ្ហាប្រឈមខាងក្រៅ និងការពារផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។ការប្រកាសយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលលោកជួបជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោក លី ឈៀង បានគូសបញ្ជាក់ថា ប្រទេសចិន មានឆន្ទៈក្នុងការពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយជាមួយប្រទេសកម្ពុជា បង្កើតភាពស៊ីសង្វាក់គ្នាកាន់តែខ្លាំងឡើងរវាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងពង្រីកការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ថាមពលស្អាត សេដ្ឋកិច្ចឌីជីថល និងវប្បធម៌ ដើម្បីនាំមកនូវអត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្តេច ហ៊ុន សែន បានអះអាងថា ទំនាក់ទំនងទ្វេភាគីបានចូលដល់ដំណាក់កាលថ្មីមួយនៃការកសាងសហគមន៍កម្ពុជា-ចិនដែលមានអនាគតរួមគ្នានៅក្នុងយុគសម័យថ្មី។ សម្តេច បន្តថា ប្រទេសកម្ពុជាកោតសរសើរចំពោះការគាំទ្រ និងជំនួយដ៏មានតម្លៃយូរអង្វែងរបស់ចិន ហើយមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយប្រទេសចិនក្នុងវិស័យផ្សេងៗ៕

Khcct banner

អត្ថបទទាក់ទង