Img 1426
Swift cc time

ភរិយាអតីតប្រធានាធិបតីកូរ៉េខាងត្បូងត្រូវកាត់ទោស ឱ្យជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

សេអ៊ូល៖ តុលាការក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ បានសម្រេចកាត់ទោសភរិយារបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង គឺលោកស្រី គីម គន់ហ៊ី (Kim Keon Hee) ឱ្យជាប់ពន្ធនាគាររយៈពេល ៧ ឆ្នាំ ពីបទទទួលកាដូដែលមានតម្លៃថ្លៃៗ ជាថ្នូរនឹងការតែងតាំងមុខតំណែងការងារ និងផ្តល់ផលប្រយោជន៍ខាងអាជីវកម្ម។

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Yonhap News លោកស្រី Kim Keon Hee ត្រូវបានតុលាការប្រកាសទោសទណ្ឌ បន្ទាប់ពីលោកស្រីត្រូវបានចោទប្រកាន់ពីបទទទួលសំណូកសម្រាប់ការធ្វើអន្តរាគមន៍ ឬសម្របសម្រួលកិច្ចការខុសច្បាប់។

នៅក្នុងដំណើរការក្តីនេះ ក្រុមរដ្ឋអាជ្ញាពិសេសដឹកនាំដោយលោក Min Joong-ki បានទាមទារទោសពន្ធនាគាររហូតដល់ ៧ ឆ្នាំកន្លះ ដោយបានវែកញែកថា លោកស្រីបានប្រើប្រាស់ឋានៈផ្លូវការរបស់ខ្លួនជាញឹកញាប់ ដើម្បីធ្វើការដោះដូរជាផលប្រយោជន៍ផ្ទាល់ខ្លួន។

គួរបញ្ជាក់ថា ស្វាមីរបស់លោកស្រី គឺលោក យូន ស៊ុកយ៉ុល (Yoon Suk Yeol) អតីតប្រធានាធិបតីកូរ៉េខាងត្បូងដែលត្រូវបានដកហូតតំណែង ក៏ត្រូវបានតុលាការចោទប្រកាន់ជាផ្លូវការ កាលពីពេលថ្មីៗនេះ ជុំវិញការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធាខុសច្បាប់ និងការប្រកាសច្បាប់អាជ្ញាសឹកដោយគ្មានការត្រឹមត្រូវ ដែលបង្កឱ្យមានវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរទូទាំងប្រទេស៕


Khcct banner

អត្ថបទទាក់ទង