Img 1426
Swift cc time

យុវជន៦០នាក់ នឹងទទួលបានការបណ្តុះបណ្តាល«ជំនាញឌីជីថល» តាមរយៈកម្មវិធីTechpreneur Bootcamp 2.0

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ កម្មវិធី Techpreneur Bootcamp 2.0 នាថ្ងៃទី២៥ មិថុនា បានចាប់ផ្តើមជាផ្លូវការ ដោយបានជ្រើសរើសយុវជន៦០នាក់ ក្នុងចំណោមយុវជនដែលបានដាក់ពាក្យចំនួន ១១០០នាក់។ យុវជនកម្ពុជាទាំង៦០នាក់ នឹងទទួលបានការបណ្តុះបណ្តាលទៅលើជំនាញអភិវឌ្ឍន៍ Full-Stack, AI & Data Science និងជំនាញសហគ្រិនភាព ដើម្បក្លាយទៅជាអ្នកជំនាញឌីជីថលសម្រាប់កម្ពុជានាពេលអនាគត។

កម្មវិធី Techpreneur Bootcamp គឺជាកម្មវិធីហ្វឹកហាត់ជាក់ស្តែងរយៈពេល ៧ ខែ ដែលយុវជននឹងទទួលបានការបណ្តុះបណ្តាលនូវជំនាញអភិវឌ្ឍន៍ Full-Stack, AI & Data Science និងជំនាញសហគ្រិនភាព តាមរយៈអាហារូបករណ៍មូលនិធិពេញលេញ ១០០%។

ក្នុងរយៈពេលប្រាំពីរខែ អ្នកចូលរួមនឹងឆ្លងកាត់ដំណាក់កាលបីនៃការរៀនសូត្រ។ ដំណាក់កាលដំបូង សិក្សារយៈពេល ៤ ខែ ផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសចម្រុះ។ បន្ទាប់មកគឺសប្តាហ៍គំនិត (រយៈពេល ២ សប្តាហ៍) នៅក្នុងខែវិច្ឆិកា ដែលសិស្សសហការជាមួយដៃគូផ្នែកឧស្សាហកម្ម ដើម្បីកំណត់ និងបង្ហាញដំណោះស្រាយជំរុញដោយបច្ចេកវិទ្យា ចំពោះបញ្ហាក្រុមហ៊ុនពិតប្រាកដ។ បញ្ចប់ដោយដំណាក់កាល Hackathon និង MVP Development (រយៈពេល ៣ ខែ) សិស្សនឹងបង្កើតជាក្រុមដែលមានសមាជិកប្រាំមួយនាក់ ដើម្បីបង្កើត និងបង្ហាញផលិតផលអប្បបរមាដែលអាចអនុវត្តបាន (MVP) នៅថ្ងៃបង្ហាញផលិតផល។

គួរបញ្ជាក់ថា កម្មវិធី Techpreneur Bootcamp ត្រូវបានរៀបចំ១លើករួចមកហើយ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយកង្វះខាតអ្នកអភិវឌ្ឍន៍ និងអ្នកជំនាញផ្នែកបច្ចេកវិទ្យា (Al-Stack) ទូទាំងពិភពលោក។ តាមរយៈការបណ្តុះបណ្តាលរយៈពេល៧ខែ យុវជននឹងបញ្ចប់ការសិក្សាពោលពេញដោយជំនាញ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ផលិតកម្មចំនួន ៦០ នាក់ នៅដើមឆ្នាំ ២០២៧៕

Khcct banner

អត្ថបទទាក់ទង