Img 1426
Swift cc time

រកឃើញ«សត្វព្រៃកម្រ ១០ប្រភេទ»ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជ នៅតំបន់ការពារធនធានធម្មជាតិកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

មន្ត្រីជំនាញក្រសួងបរិស្ថាន រកឃើញវត្តមានប្រភេទសត្វព្រៃមានដោយកម្រ ប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជ និងប្រភេទទទួលរងគ្រោះថ្នាក់ជិតទទួលរងគ្រោះថ្នាក់ចំនួន ១០ប្រភេទ នៅក្នុងតំបន់ការពារធនធានធម្មជាតិកម្ពុជា។ នេះបើតាមលទ្ធផលនៃការសិក្សារបស់គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នៃក្រសួងបរិស្ថាន រយៈពេល៣ខែ នៅដើមខែមេសា ឆ្នាំ២០២៦ ដល់ចុងខែមិថុនា ឆ្នាំ២០២៦។

បើតាមក្រសួងបរិស្ថាន បានឱ្យដឹងថា សត្វព្រៃទាំងនោះ រួមមាន៖ ដំរីអាស៊ី, ខ្ទីង, ប្រើសស្បូវ, កែះ, ខ្លាឃ្មុំតូច, ខ្លាឃ្មុំធំ, ឆ្កែព្រៃ, ជ្រូកពោន ឬជ្រូកព្រុល, សំពោចកលឿង និងស្វាត្រោស រួមទាំងប្រភេទថនិកសត្វ បក្សីមួយចំនួនទៀត មានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្ត្រខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង។

គួរបញ្ជាក់ថា ទីជ្រកសំខាន់ៗ និងទីតាំងមានវត្តមានប្រភេទសត្វទាំងនេះ នឹងប្រើប្រាស់ជាទឡ្ហីករណ៍ក្នុងដំណើការនៃការកំណត់ និងបែងចែកតំបន់គ្រប់គ្រង ពិសេសតំបន់អភិរក្ស ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស៕


Khcct banner

អត្ថបទទាក់ទង