Img 1426
Swift cc time

IHH Healthcare Malaysia នាំយក«មន្ទីរពេទ្យម៉ាឡេស៊ី»ស្តង់ដារកម្រិតពិភពលោក សម្រាប់ពលរដ្ឋកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ៖ IHH Healthcare Malaysia នាថ្ងៃទី២៥ មិថុនា បានរៀបចំ «កម្មវិធីជួបជុំប្រព័ន្ធផ្សព្វផ្សាយវេជ្ជសាស្ត្រ» (Medical Media Engagement Session) នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្នុងគោលបំណងពង្រឹងលទ្ធភាពទទួលបានសេវាកម្មថែទាំសុខភាពប្រកបដោយជំនាញឯកទេស ដែលគួរឱ្យទុកចិត្តស្តង់ដារកម្រិតពិភពលោក និងផ្តល់ឱ្យប្រព័ន្ធផ្សព្វផ្សាយកម្ពុជានូវការយល់ដឹងកាន់តែស៊ីជម្រៅអំពីសេវាកម្មប្រកបដោយជំនាញឯកទេសនានា សម្រាប់អ្នកជំងឺដែលស្វែងរកការព្យាបាលនៅក្នុងប្រទេសម៉ាឡេស៊ី។

ក្នុងកម្មវិធីនេះ គ្រូពេទ្យឯកទេសឈានមុខគេមកពី IHH Healthcare Malaysia បានចែករម្លែកពីជំនាញ និងការថែទាំសុខភាពមួយចំនួន រួមមាន លោកវេជ្ជបណ្ឌិត Regunath ឯកទេសវះកាត់ប្រព័ន្ធប្រសាទ និងឆ្អឹងកងខ្នង មកពីមន្ទីរពេទ្យ Gleneagles Hospital Kuala Lumpur ចែករម្លែកពីសុខភាពខួរក្បាល និងឆ្អឹងកងខ្នង។ វេជ្ជបណ្ឌិត Fadhlina ឯកទេសជំងឺមហារីក មកពីមន្ទីរពេទ្យ Pantai Hospital Kuala Lumpur ចែករម្លែកអំពីវិធីសាស្ត្រព្យាបាលជំងឺមហារីកបែបទំនើប។ លោកវេជ្ជបណ្ឌិត Murali ឯកទេស វះកាត់ឆ្អឹងនិងសន្លាក់ មកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Prince Court Medical Centre ចែករម្លែកអំពីការថែទាំផ្នែកជំងឺឆ្អឹងនិងសន្លាក់។

ធ្វើឱ្យសុខភាពរបស់អ្នកជាអាទិភាពនៅថ្ងៃនេះ។ ស្វែងយល់ពីការផ្តល់ជូនផ្តាច់មុខ និងបោះជំហានឆ្ពោះទៅរកការរក្សាសុខុមាលភាពរបស់អ្នកដោយចូលទៅកាន់ស្តង់របស់ពួកគេនៅ MH Expo ភ្នំពេញ នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ (២៦-២៨ មិថុនា) ឬចុចលើតំណភ្ជាប់ខាងក្រោមដើម្បីស្វែងយល់បន្ថែម៖ https://www.ihhmalaysia-international.com/mhpp2026?utm_source=cctimes&utm_medium=digital&utm_campaign=mhpp

ទន្ទឹមនឹងនេះ លោក Khairul Annuar Yusof ប្រធានផ្នែកទីផ្សារនៃ IHH Healthcare Malaysia បានមានប្រសាសន៍ថា៖ «កំណើនចំនួនអ្នកជំងឺកម្ពុជា ក្នុងការជ្រើសរើសយក IHH Healthcare Malaysia គឺឆ្លុះបញ្ចាំងពីការជឿទុកចិត្តដែលអ្នកជំងឺ និងក្រុមគ្រួសារមាន ចំពោះការថែទាំប្រកបដោយជំនាញឯកទេសរបស់ប្រទេសម៉ាឡេស៊ី ជាពិសេសនៅពេលស្វែងរកក្រុមគ្រូពេទ្យដែលមានបទពិសោធន៍ និងជម្រើសការព្យាបាលដ៏ទូលំទូលាយ។ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤ យើងបានឃើញចំនួនអ្នកជំងឺកម្ពុជាកើនឡើងជាង ១៦ ដង ដែលនេះបង្ហាញពីការភ្ជាប់ទំនាក់ទំនងថែទាំសុខភាពកាន់តែរឹងមាំរវាងកម្ពុជា និងម៉ាឡេស៊ី»។

លោក Khairul Annuar Yusof បានបន្ថែមទៀតថា IHH Healthcare Malaysia មានសេវាកម្មនានារួមមាន ការរៀបចំការណាត់ជួបជាមួយគ្រូពេទ្យជំនាញឯកទេស ការសាកសួរព័ត៌មានវេជ្ជសាស្ត្រ ការសម្របសម្រួលការព្យាបាល ការណែនាំអំពីការប៉ាន់ប្រមាណតម្លៃ ការគាំទ្រទាក់ទងនឹងការទូទាត់ ការរៀបចំកន្លែងស្នាក់នៅ ការជូនរថយន្តទទួលពីព្រលានយន្តហោះ និងការណែនាំទាក់ទងនឹងទិដ្ឋាការ (Visa) នៅពេលចាំបាច់។ អ្នកជំងឺក៏ទទួលបាននូវជំនួយជាភាសាខ្មែរ និងការគាំទ្រជាបន្តទៀត បន្ទាប់ពីការព្យាបាល តាមរយៈដៃគូក្នុងប្រទេស ដែលជួយពួកគេឱ្យរក្សាទំនាក់ទំនងជាមួយក្រុមថែទាំសុខភាពរបស់ពួកគេ ទោះបីជាបានត្រឡប់មកផ្ទះវិញក៏ដោយ។

គួរបញ្ជាក់ថា IHH Healthcare Malaysia បានប្រមូលផ្តុំនូវបណ្តាញមន្ទីរពេទ្យ និងគ្រូពេទ្យជំនាញឯកទេស លើផ្នែកថែទាំជាច្រើន។ តាមរយៈមន្ទីរពេទ្យដែលគួរឱ្យទុកចិត្តរបស់ខ្លួន រួមមាន មន្ទីរពេទ្យ Gleneagles, មន្ទីរពេទ្យ Island, មន្ទីរពេទ្យ Pantai, មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Prince Court និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Timberland ក្រុមហ៊ុន IHH Healthcare Malaysia ផ្តល់នូវជំនាញឯកទេសយ៉ាងទូលំទូលាយ រួមមាន ការថែទាំជំងឺមហារីក ការថែទាំបេះដូង សុខភាពខួរក្បាល និងឆ្អឹងកងខ្នង ផ្នែកជំងឺឆ្អឹងនិងសន្លាក់ សុខភាពស្ត្រី និងកុមារ សុខភាពប្រព័ន្ធរំលាយអាហារ និងការថែទាំបង្ការជាមុន៕



Khcct banner

អត្ថបទទាក់ទង