Img 1426
Swift cc time

រញ្ជួយដីកម្រិត ៧.៥វ៉ិចទ័រនៅវេណេស៊ុយអេឡា ស្លាប់កើនដល់ ១៨៨នាក់ របួស ១៥២០ នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

វេណេស៊ុយអេឡា៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយត្រឹមជិត១នាទីកាលពីល្ងាចថ្ងៃពុធនៅទីក្រុងការ៉ាសកាស និងទីក្រុងមួយចំនួនទៀត គិតត្រឹមព្រឹកថ្ងៃសុក្រនេះ បានបណ្តាលឲ្យអ្នកស្លាប់កើនដល់ ១៨៨នាក់ និងរបួសជាង ១៥២០នាក់ ខណៈរាប់រយនាក់ទៀតកំពុងតែបន្តបាត់ខ្លួនកប់ក្នុងគំនរបាក់បែកនៃអគារដែលបានដួលរលំមិនធ្លាប់មានកន្លងមក។ ហេតុការណ៍ដ៏រន្ធត់នេះបានចាប់ផ្ទុះឡើងកាលពីល្ងាចថ្ងៃ ពុធ ដោយគ្រោះរញ្ជួដីដំណាក់កាលទី ១ មានត្រឹម ៧.១វ៉ិចទ័រតែប៉ុណ្ណោះ ក្រោយមកក៏រញ្ជួយដីកម្រិតទីពីរឡើងដល់ ៧.៥វ៉ិចទ័រ ត្រឹមតែជិត ១ នាទីតែប៉ុណ្ណោះបណ្តាលឲ្យអគារជាច្រើនខ្នងបាក់រលំ ផ្លូវថ្នល់ប្រេះស្រាំជាពីរចំណែក។

យោងតាមកប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបារាយការណ៍ថាចំនួនអ្នកស្លាប់បានកើនដល់ ១៨៨ នាក់ និងរាប់សិបនាក់ទៀតកំពុងតែបាត់ខ្លួន និងគ្រួសារជិត ៣០០០ គ្រួសាររងផលប៉ះពាល់ដោយការរញ្ជួយដីនេះ។ ទីភ្នាក់ងារស្ទង់មតិភូគព្ភសាស្ត្រសហរដ្ឋអាមេរិកបានអះអាងថា ចំណុចកណ្តាលនៃការរញ្ជួយដីលើកដំបូងគឺនៅជិតទីក្រុង San Felipe ចម្ងាយប្រហែល ១០០ ម៉ាយភាគខាងលិចនៃរដ្ឋធានី ហើយការរញ្ជួយដីលើកទីពីរដែលមានទំហំធំជាង ដែលមានទំហំ ៧.៥ រ៉ិចទ័រ បានវាយប្រហារត្រឹមតែ ៣៩ វិនាទីក្រោយមក នៅជិតទីក្រុង Yumare។

ប្រធានាធីបតីស្តីទីរបស់ វេណេស៊ុយអេឡា លោកស្រី Delcy Rodríguez

ប្រធានាធីបតីស្តីទីរបស់ វេណេស៊ុយអេឡា លោកស្រី Delcy Rodríguez បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននិងបើកយុទ្ធនាការស្វែងរកអ្នកដែលកំពុងតែជាប់គាំងក្នុងអគារដែលបានដួលរលំ និងអំពាវនាវឲ្យមន្រ្តីជំនាញនាៗខិតខំស្វែងរកអ្នកដែលកំពុងតែបន្តបាត់ខ្លួន កប់ក្នុងគំនរបាក់បែកនៃអគារនាៗ។

សហរដ្ឋអាម៉េរិក ចិន អាហ្សង់ទីន ប្រេស៊ីល និងម៉ិកស៊ិក និងប្រទេសជាច្រើនទៀតបានផ្ញើរការរំលែកទុក្ខសោកនាដកម្មដ៏សាហាវនេះនិងបានប្រកាសផ្តល់ជំនួយមនុស្សធម៌ និងពង្រាយក្រុមស្វែងរក និងជួយសង្គ្រោះ ធនធានវេជ្ជសាស្ត្រ និងជំនួយមនុស្សធម៌ភ្លាមៗទៅកាន់ប្រទេសវេណេស៊ុយអេឡា។ភ្លាមៗទំហំខូចខាតពិតប្រាកដនៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយនោះទេ៕

Khcct banner

អត្ថបទទាក់ទង