ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ សាលាកុមារប៉ាស៊ីហ្វិក ទីតាំងចំការដូង ត្រូវបានប្រកាសសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក និង ជាស្ថាបនិកនៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប ព្រមទាំង លោកជំទាវ យូរ ឃីម ធីឡាយ និង លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិ រួមជាមួយវត្តមានថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ថ្លែងក្នុងកម្មវិធីនោះ លោកឧកញ៉ា ជា ធីឡាយ បានជឿជាក់ថា ការអប់រំគឺជាឧបករណ៍ដ៏មានអំណាចបំផុតក្នុងការកសាងអនាគតដ៏រុងរឿង។ តាមរយៈការអភិវឌ្ឍកុមារតូចៗនៅថ្ងៃនេះ គឺយើងកំពុងរួមចំណែកកសាងអនាគតគ្រួសារដ៏រឹងមាំ សហគមន៍ដ៏រុងរឿង និងប្រទេសជាតិដ៏ខ្លាំងក្លាប្រកដោយចីរភាព។
គួរបញ្ជាក់ថា សាលាកុមារប៉ាស៊ីហ្វិក គឺជាមជ្ឈមណ្ឌលកុមារតូច អន្ដរជាតិ ដែលកម្មវិធីសិក្សាទទួលស្គាល់ដោយស្ថាប័នអប់រំចក្រភពអង់គ្លេស (Cambridge International Early Year Centre) ផ្សារភ្ជាប់ជាមួយនឹងវិធីសាស្ដ្របង្រៀនបែបម៉ុនតេសូរីទំនើប ដែលជំរុញឱ្យកុមារមានភាពក្លាហាន ឯករាជ្យ ច្នៃប្រដិត្ឋ ការគោរព ឥរិយាបថល្អ សីលធម៌ខ្ពស់ រួមទាំងការប្រើប្រាស់ភាសាជាតិ និងភាសាអង់គ្លេសបានយ៉ាងល្អ៕