Img 1426
Swift cc time

ទូតរុស្សីថា ខ្លួននឹងពិនិត្យពីលទ្ធភាព ដើម្បីជួយកម្ពុជាក្នុងការពង្រឹង«វិស័យយោធា»ប្រសិនបើរដ្ឋាភិបាលកម្ពុជាត្រូវការ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតរុស្សីប្រចាំនៅកម្ពុជា លោក អាណាតូលី បូរ៉ូវីក បានថ្លែង នៅថ្ងៃ២៥ មិថុនា នេះថា រុស្សីនឹងពិនិត្យលទ្ធភាព ក្នុងការពង្រឹងសក្ដានុពល ផ្នែកយោធាដល់កម្ពុជា ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន ប្រសិនបើរដ្ឋាភិបាលកម្ពុជាត្រូវការ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ឯកអគ្គរដ្ឋទូតរុស្សីបានបញ្ជាក់ថា រុស្សីក៏នឹងគិតគូរក្នុងការគាំទ្រវិស័យផ្សេងទៀត រួមមាន វិស័យថាមពល កសិកម្ម និងកិច្ចសហប្រតិបត្តិការផ្ដល់វ៉ាក់សាំង និង ជីជាដើម។លោកថា រុស្សីនឹងចូលខ្លួនជួយក្នុងវិស័យទាំងនេះ ប្រសិនបើកម្ពុជាត្រៀមខ្លួនក្នុងកិច្ចសហប្រតិបត្តិការជាមួយគ្នា។

ជាចុងក្រោយ លោកសង្ឃឹមថា នឹងមានកិច្ចជំនួបរវាងប្រមុខរដ្ឋទាំងពីរនាពេលខាងមុខ ដើម្បីជម្រុញឱ្យមានការវិវឌ្ឍបន្ថែមទៀតក្នុងវិស័យទាំងនេះ៕

Khcct banner

អត្ថបទទាក់ទង