តេអេរ៉ង់៖ អ៊ីរ៉ង់បានចោទប្រកាន់ណាតូថាសមគំនិតក្នុងសង្គ្រាមរវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ការចោទប្រកាន់របស់អ៊ីរ៉ង់ទៅអង្កការណាតូនេះធ្វើឡើងបន្ទាប់ពីប្រធានអង្កការណាតូលោក លោក Mark Rutte បានប្រាប់ទីភ្នាក់ងារព័ត៌មាន Fox News ថាប្រតិបត្តិការយោធាអាម៉េរិកអ៊ីរ៉ង់សម្ព័ន្ធមិត្តប្រទេសសមាជិកណាតូបានផ្តល់មូលដ្ឋានក្នុងការធ្វើប្រតិបត្តិការយោធា Epic Fury កន្លងមក លោកថាក្នុងនោះមានយន្តហោះរាប់រយគ្រឿងក៏បានហោះចេញពីមូលដ្ឋានប្រទេសអ៊ីតាលីផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បានថ្កោលទោសការទទួលស្គាល់របស់ប្រធានអង្គការណាតូអំពីការឃុបឃិតយ៉ាងសកម្មនៅក្នុងសង្គ្រាមខុសច្បាប់អន្តរជាតិ។ លោក Baqaei បានសរសេរនៅលើ X ថា «នេះគឺជាការទទួលស្គាល់យ៉ាងច្បាស់លាស់ និងគួរឱ្យស្អប់ខ្ពើមអំពីការឃុបឃិតយ៉ាងសកម្មរបស់អង្គការណាតូនៅក្នុងសង្គ្រាមឈ្លានពានខុសច្បាប់ប្រឆាំងនឹងរដ្ឋសមាជិកអធិបតេយ្យភាពអង្គការសហប្រជាជាតិ។ លោកបានចោទប្រកាន់អង្គការណាតូពីបទរំលោភយ៉ាងធ្ងន់ធ្ងរលើបទដ្ឋានដាច់ខាតនៃច្បាប់អន្តរជាតិ និងគោលការណ៍ស្នូលនៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
លោក Mark Rutte បានប្រាប់ FOX NEWS ថាយន្តហោះអាម៉េរិកចំនួនប្រាំរយគ្រឿងបានហោះចេញពីមូលដ្ឋានសហរដ្ឋអាម៉េរិកនៅអ៊ីតាលីដើម្បីគាំទ្រប្រតិបត្តិការយោធា Epic Fury ហើយប្រទេសរ៉ូម៉ានីបានកាត់បន្ថយជើងហោះហើរពាណិជ្ជកម្មតាមផ្លូវអាកាស និងយន្តហោះ ពីព្រោះពួកគេត្រូវប្រើប្រាស់អាកាសយានដ្ឋានសម្រាប់កន្លែងផ្ទុកប្រេងក្នុងអំឡុងពេលសង្គ្រាមជាមួយអ៊ីរ៉ង់៕