Img 1426
Swift cc time

អគារច្រើនខ្នងបាក់រលំ ក្រោយរញ្ជួយដីកម្រិត ៧.៥វ៉ិចទ័រ វាយប្រហារវេណេស៊ុយអេឡា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ការ៉ាកាស៖ អគារជាច្រើនខ្នងនៅព្រឹកថ្ងៃទី ២៥ មិថុនានេះបានបាក់រលំខ្ទិចខ្ទីមិនធ្លាប់មានក្រោយពីគ្រោះរញ្ជួយដីកម្រិត ៧.៥វ៉ិចទ័រ វាយប្រហារកន្លែងជាច្រើនក្នុងទីក្រុងការ៉ាកាស នៃប្រទេសវេណេស៊ុយអេឡា។ យោងតាមការស្ទង់ភូមិសាស្ត្រសហរដ្ឋអាម៉េរិក គ្រោះរញ្ជួយដីពីរលើក ដែលលើកទីមួយមានកម្រិត ៧.២ រ៉ិចទ័រ និងលើកទីពីរមានកម្រិត ៧.៥ ត្រូវបានរាយការណ៍នៅល្ងាចថ្ងៃពុធនៅភាគពាយ័ព្យនៃប្រទេសវេណេស៊ុយអេឡា មានការខូចខាតយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានភ្លាមៗក្រុមស្វែងរក និងជួយសង្គ្រោះកំពុងស្វែងរកអ្នករស់រានមានជីវិត។

អ្នកកាសែត Agence France-Presse ម្នាក់បានរាយការណ៍ថារូបគេបានឃើញអគារកម្ពស់ ២២ ជាន់មួយត្រូវបានបំផ្លាញទាំងស្រុងនៅក្នុងសង្កាត់ Altamira នៃទីក្រុង ការ៉ាកាស ជាកន្លែងដែលមនុស្សស្រែកហៅឈ្មោះសាច់ញាតិដែលកំពុងតែបន្តបាត់ខ្លួន និងកប់ក្នុងគំនរបាក់បែកនៃអគារទាំងនោះ។

លោក Diosdado Cabello រដ្ឋមន្ត្រីក្រសួងមហាផ្ទៃវេណេស៊ុយអេឡា បានបញ្ជាក់នៅលើកញ្ចក់ទូរទស្សន៍រដ្ឋថា អគារមួយចំនួនត្រូវបានដួលរលំនៅក្នុងទីក្រុងការ៉ាកាស ហើយវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថា មានអគារខ្លះប្រេះ ខូចខាតយ៉ាងធ្ងន់ធ្ងរ ឬដួលរលំ។

ទីភ្នាក់ងារគ្រោះមហន្តរាយសហរដ្ឋអាមេរិក (USGC)  ព្រមានថាមានឱកាស ៤៤% នៃការស្លាប់អាចឈានដល់ជាង ១០,០០០ នាក់ និងមានឱកាស ៣០% នៃការស្លាប់ជាង ១០០,០០០ នាក់ ភ្លាមៗមន្រ្តីពាក់ព័ន្ធនៅមិនទាន់អាចវាយតម្លៃនៃទំហំខូចខាត និងចំនួនអ្នកស្លាប់ពិតប្រាកដនៅឡើយនោះទេ៕

Khcct banner

អត្ថបទទាក់ទង