Img 1426
Swift cc time

ពូទីន៖ លោកខាងលិចត្រៀមខ្លួនធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានថ្លែងរិះគន់មិនសំចៃមាត់លើក្រុមប្រទេសលោកខាងលិចថាលោកខាងលិចកំពុងតែរៀបចំធ្វើសង្រ្គាមប្រឆាំងជាមួយនឹងប្រទេសរុស្ស៊ី ការលើកឡើងរបស់លោកពូទីននេះធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រពៃណីជាមួយនិស្សិតបញ្ចប់ការសិក្សាកំពូលៗនៃសាលាយោធារុស្សី ដែលបានប្រារព្ធឡើងនៅសាល St. George នៅវិមាន Grand Kremlin កាលពីល្ងាចថ្ងៃអង្គារម្សិលមិញនេះ។

ថ្លែងប្រាប់ក្រុមនិស្សិតរុស្ស៊ីដែលទើបតែបញ្ចប់ការសិក្សា លោកពូទីនបានមានប្រសាសន៍ថាបណ្តាប្រទេសលោកខាងលិចកំពុងនិយាយដោយបើកចំហអំពីការរៀបចំខ្លួនធ្វើសង្គ្រាមជាមួយរុស្ស៊ី និងការបង្កើនថវិកាយោធារបស់ពួកគេកាន់តែច្រើនឡើង លោកថាពេលនេះកងកម្លាំងរបស់លោកក៏កំពុងទទួលបានជោគជ័យដូចគ្នាក្នុងការរំដោះទឹកដីប្រវត្តិសាស្ត្ររបស់រុស្ស៊ីដែលធ្លាប់គ្រប់គ្រងដោយអ៊ុយក្រែនលើក្រុង Konstantinovka នៅក្នុងតំបន់ Donetsk។

បើតាមលោកពូទីន ជម្លោះនៅមជ្ឈិមបូព៌ាកំពុងបង្កើតអស្ថិរភាពភូមិសាស្ត្រនយោបាយ សូម្បីតែនៅទូទាំងតំបន់អឺរ៉ាស៊ី ជាកន្លែងដែលប្រទេសលោកខាងលិចកំពុងស្វែងរកការញុះញង់សង្គ្រាមប្រឆាំងនឹងរុស្ស៊ី។ លោកបន្តទៀតថាសម្ព័ន្ធមិត្តណាតូពីមុនបានកំណត់ខ្លួនឯងចំពោះការគាំទ្ររបបទីក្រុងគៀវ ដែលបានឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារប្រដាប់អាវុធខុសច្បាប់ ឥឡូវនេះពួកគេកំពុងនិយាយដោយបើកចំហអំពីការរៀបចំធ្វើសង្គ្រាមជាមួយយើង និងបង្កើនថវិការបស់ពួកគេសម្រាប់ការវាយលុកយោធា។

ឆ្លើយតបជាមួយនឹងសកម្មភាពយោធាអ៊ុយក្រែនថ្មីៗនេះ លោកពូទីនបានអះអាងថា ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទឹកដីរុស្ស៊ីមានបំណងធ្វើឱ្យសង្គមមានអស្ថិរភាព និងបង្ហាញថា ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky មិនកំពុងស្វែងរកការចរចាដោយសន្តិវិធីពិតប្រាកដនោះទេ៕

Khcct banner

អត្ថបទទាក់ទង