ភ្នំពេញ៖ កម្ពុជា-ឥណ្ឌា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានជួបពិភាក្សាផ្តោតទៅលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីផ្នែកយោធារវាងកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា។
ក្នុងឱកាស លោក ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាង លោក នាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ ជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ លោក វរសេនីយ៍ឯក Abhishek Arora នាយការិយាល័យអនុព័ន្ធយោធាឥណ្ឌាប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី។
ជំនួបពិភាក្សានេះ ភាគីទាំងពីរបានផ្តោតទៅលើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីផ្នែកយោធារវាងកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា ព្រមទាំងការផ្លាស់ប្តូរទស្សនៈអំពីការអភិវឌ្ឍធនធានមនុស្ស ការហ្វឹកហ្វឺន ការកសាងសមត្ថភាពកងទ័ព និងបញ្ហាសន្តិសុខក្នុងតំបន់៕