Img 1426
Swift cc time

យុវជន បូរី ប៉េងឡុង តំណាងកម្ពុជាចូលរួមសិក្ខាសាលា«បណ្ដាញយុវជនអាស៊ាន-កូរ៉េ» នៅប្រទេសកូរ៉េ និងព្រុយណេ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ យុវជន បូរី ប៉េងឡុង នឹងចូលរួមសិក្ខាសាលា បណ្ដាញយុវជនអាស៊ាន-កូរ៉េ ឆ្នាំ២០២៦ ក្រោមមូលបទ «Empowering ASEAN-Korea Youth: Digital Innovation for Inclusive Development» ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៦ ខែមិថុនា ឆ្នាំ២០២៦ នៅសាធារណរដ្ឋកូរ៉េ និងចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នៅប្រទេសព្រុយណេ។

មុននឹងតំណាងកម្ពុជានៅលើឆាកអន្តរជាតិជាមួយយុវជនមកពីប្រទេសផ្សេងៗនេះ យុវជន បូរី ប៉េងឡុង ជាអតីតម្ចាស់ជ័យលាភីយុវជនបង្គោលរាជធានី/ខេត្ត ក្នុងកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំឆ្នាំ២០២៥ (VMC2025) និងជាប្រតិភូកម្ពុជា (Cambodian Delegate) ក្នុងកម្មវិធីផ្លាស់ប្តូរយុវជនអាស៊ាន-ចិន លើកទី៣ ក្រោមប្រធានបទ «ការលើកកម្ពស់តួនាទីយុវជនក្នុងការអភិវឌ្ឍបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT)»។ បច្ចុប្បន្ន លោកក៏កំពុងកាន់តួនាទីជាប្រធានក្រុមការងារផ្នែកបច្ចេកទេស និងពិធីការ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៦ ផងដែរ។

បច្ចុប្បន្ន ប៉េងឡុង គឺជានិស្សិតឆ្នាំទី៣ កំពុងសិក្សាជំនាញវិស្វកម្មបច្ចេកវិទ្យាព័ត៌មាន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ តាមរយៈការចូលរួមសិក្ខាសាលា បណ្ដាញយុវជនអាស៊ាន-កូរ៉េ ឆ្នាំ២០២៦ យុវជន បូរី ប៉េងឡុង នឹងផ្លាស់ប្តូរបទពិសោធន៍ជាមួយយុវជនមកពីបណ្តាប្រទេសអាស៊ាន និងកូរ៉េ ពាក់ព័ន្ធនឹងប្រធានបទ ក្រោមមូលបទ «Empowering ASEAN-Korea Youth: Digital Innovation for Inclusive Development»។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងយុវជនមកពីបណ្តាប្រទេសអាស៊ាន និងកូរ៉េ តាមរយៈការផ្លាស់ប្តូរវប្បធម៌ ចំណេះដឹង និងការបង្កើតបណ្តាញទំនាក់ទំនងជាក់លាក់។ អគ្គនាយកដ្ឋានយុវជន បានគូសបញ្ជាក់ថា ការចូលរួមក្នុងសិក្ខាសាលានេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់យុវជនកម្ពុជា ក្នុងការរួមចំណែកជាមួយយុវជននៅតំបន់អាស៊ាន ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព៕


Khcct banner

អត្ថបទទាក់ទង